ដឹកកូនទៅមន្ទីរពេទ្យត្រូវរថយន្តបុក ស្លាប់ឪពុក និងកូនរបួសធ្ងន់
រាជធានីភ្នំពេញ ៖ ឪពុកដឹកកូនទៅមន្ទីរពេទ្យជិះនៅខាងឆ្វេងដៃត្រូវរថយន្ត កូរ៉េដឹកថ្ម បើកបុកពេញ ទំហឹងផ្លោង២០ម៉ែត្រដួលបោក ក្បាលឪពុក ស្លាប់ភ្លាមៗ ចំណែកកូនប្រុស បែកក្បាលរងរបួសធ្ងន់ កាលពីវេលា ម៉ោង១០និង៤០នាទីយប់ថ្ងៃទី៤ សីហា តាមបណ្តោយផ្លូវ លេខ២១៧ ទល់មុខសាលាបឋម សិក្សាភូមិឫស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តប្រភេទ កូរ៉េដឹក កម្ទេចថ្ម ពណ៌ខៀវ មិនចាំស្លាកលេខ ១គ្រឿង មានអ្នកជិះខាង ក្រោយ៤នាក់ ធ្វើដំណើរតាមផ្លូវលេខ២១៧ ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ចំណែកម៉ូតូ ម៉ាកស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១R-៨៥៨៧ ជិះគ្នា២នាក់ ឪពុកនិងកូនប្រុស ដោយឪពុកជាអ្នកដឹកកូនយកទៅ គ្លីនិកឯកជននៅ តាមផ្លូវលេខ២១៧ ក្នុងទិសដៅពី ត្បូងទៅជើង ដោយជិះបញ្ច្រាស ទិសដៅចរាចរណ៍ នៅខាងឆ្វេងដៃ លុះមកដល់ចំណុចកើត ហេតុរថយន្តបើក លឿនចាប់ ហ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីមុខម៉ូតូពេញ ទំហឹង បណ្តាលឲ្យម៉ូតូ ខ្ទេចផ្នែកខាងមុខ ជនរងគ្រោះជា ឪពុកខ្ទាតជិត២០ម៉ែត្រ ដោយបោកក្បាលស្លាប់នៅនឹងកន្លែង ចំណែកកូនប្រុស បែកក្បាលរបួសធ្ងន់ ត្រូវបានរថយន្ត សង្គ្រោះដឹកយកទៅ សង្គ្រោះនៅគ្លីនិកឯកជន រីឯរថយន្ត បង្កបានបើក រត់គេចខ្លួន បាត់ស្រមោល ។
សពបុរសជាឪពុកឈ្មោះ សុខ សាន អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការ ដ្ឋានសំណង់ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន មានស្រុកកំណើតនៅ ភូមិរបោះចឹក ឃុំព្រៃឃ្នើស ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកកូនប្រុសរងគ្រោះឈ្មោះ សាន សាទ អាយុ១៥ឆ្នាំ ធ្វើការជាមួយឪពុក ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូ ខូចខាតយ៉ាងដំណំ ត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិវិញ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!