ក្មេងប្រុស អាយុ៧ឆ្នាំម្នាក់ ត្រូវរថយន្តបុក និងកិនស្លាប់ យ៉ាងអាណោចអាធម នៅស្រុកកៀនស្វាយ ខណៈចេញពី សាលារៀនទៅផ្ទះ

 
 

កណ្តាល៖ ក្មេងប្រុសម្នាក់ ត្រូវរថយន្តធុនធំ បើកបុក និងកិនពីលើ បណ្តាលឲ្យបែកក្បាល និងធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ កាលវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសាក្សី បានឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ ឃើញមានរថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-1159 បានធ្វើដំណើរក្នុងទិសដៅ ពីខាងកើតទៅខាងលិច ពោលគឺពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ត្រង់ចំណុច កើតហេតុខាងលើ ស្រាប់តែ រថយន្តជ្រុលទៅបុកក្មេងប្រុស កំពុងរត់ឆ្លងថ្នល់ ហើយដួលចូលទៅ ចំកង់ក្រោយខាងស្តាំ បណ្តាលឲ្យកិនបែកក្បាល និងធ្លាយពោះវៀនគួររន្ធត់។

លោក ព្រុំ សំណាង អធិការរងស្រុក ទទួលផែន សណ្តាប់ធ្នាប់ និងចរាចរណ៍ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ ទុង តុងលានរិន អាយុ៧ឆ្នាំ ជាសិស្ស រស់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ស៊ន ធីជីអុន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្សា ឃុំស្សា ស្រុកណ្តៀង ខេត្តពោធិ៍សាត់ រថយន្តខាងលើ ដឹកយកទៅខេត្តពោធិ៍សាត់ ។

ក្រោយឃាត់ខ្លួនអ្នកបើករថយន្ត បាននិយាយថា មានរថយន្តកាមរីឆ្លាម ១មួយរឿងបើកនៅពីមុខ នៅពេលរថយន្តឆ្លាមបើកទៅផុត ស្រាប់តែឃើញក្មេងប្រុសរងគ្រោះ រត់ឆ្លងមកចូលកង់ក្រោយ ខាងស្តាំតែម្តង ។

លោក ព្រុំ សំណាង បានបញ្ជាក់ថា រថយន្តនិងអ្នកបើកបរ យកទៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តនីតិវិធីតាមច្បាប់ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម