កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ចាប់មុខសញ្ញា២នាក់ នៅស្រុក ស្ទឹងត្រង់ ដកហូតបាន៤០កញ្ចប់

 
 

កំពង់ចាម : កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម កាលពី រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ជាមុខសញ្ញាចែកចាយ គ្រឿងញៀន ដោយដកហូត ថ្នាំញៀន ចំនួន៤០កញ្ចប់ ព្រមទាំងសម្ភារៈ និងឧបករណ៏សម្រាប់ជក់ មួយចំនួនទៀត ។

មន្រ្តីនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ការបង្ក្រាបមុខសញ្ញាទាំង២នាក់ នេះ បានធ្វើឡើង នៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តាមរយ:វិធានការញុះញង់។

តាមមន្រ្តីនគរបាលខាងលើនេះ ជនសង្ស័យទាំង២នាក់ខាងលើនេះរួមមាន ទី១-ស្មាន សុព្រី ហៅ រី ភេទប្រុស អាយុ៣៨ឆ្នាំ និងទី២ឈ្មោះ ឡឹប ម៉ាស៊ីតោះ ភេទស្រី អាយុ៣៦ ឆ្នាំ។

មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ក្រោយទទួលបានករណីចែកចាយគ្រឿងញៀនខាងលើនេះ កម្លាំង នគរបាលជំនាញ បានសុំគោលការណ៏ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៏ បែន រ័ត្ន និងមានការឯកភាពពី តំណាង អយ្យការផងនោះ ចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់។


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម