ពៅ លីដា បដិសេធស្នេហ៍ ជាមួយប្រុសស្អាត អ៊ុន សិទ្ធា
ភ្នំពេញ៖ ថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ ពិសេសទៅលើទំនាក់ទំនង រវាង តារាប្រុសស្រីពីរដួង គឺតារាសម្តែង កញ្ញា ពៅ លីដា និងតារាសម្តែងបុរសសង្ហា លោក អ៊ុន សុធា ហាក់មានភាពជិតស្និទ្ធល្អូកល្អើន ជាមួយគ្នាប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីនោះ។ តារាសម្តែង ម្ចាស់សាម៉ីខ្លួននាង ពៅ លីដា បានប្រញាប់ប្រញាល ចេញ មុខច្រាន ចោលព័ត៌មានស្នេហានោះ ភ្លាមៗថា នាងនិងតារាសម្តែង លោក អ៊ុន សិទ្ធា រាប់អានគ្នាត្រឹមតែ មិត្តរួមអាជីព គ្មានអ្វីលើសនេះឡើយ ។
ជួបសម្ភាសន៍ តាមទូរស័ព្ទ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះ តារាស្រី ច្រមុះ ស្រួច កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា ព័ត៌មានដែលលេចឮចចាមអារ៉ាមថា នាងមានស្នេហា ជាមួយ លោក អ៊ុន សិទ្ធា គឺមិនមែនជាការពិតទេ ។ព័ត៌មាននេះចាប់ផ្តើម លេចជារូបរាង គឺបន្ទាប់ពួកគេចាប់ដៃគូគ្នា សម្តែងរឿង កាលពីពេលថ្មីៗនេះ តែប៉ុណ្ណោះ។
តារាស្រីសម្បុរ ស្រអែមស្រស់រូបនេះ បានប្រាប់ឲ្យដឹងថា « រឿងនេះ ជាការយល់ច្រឡំទេ ទំនាក់ទំនង រវាងពួក ខ្ញុំទាំងពីរនាក់ គឺគ្មានអីលើសពីមិត្ត រួមការងារទេ ហើយម្យ៉ាងទៀត អ្នកសិល្បៈ បើបានរួមការងារ ជាមួយគ្នាហើយ គឺតែងតែមានភាព ជិតដិត រាប់អានគ្នា វាជារឿងធម្មតា គ្មានអ្វីចំឡែកទេ ។ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំហើយនិងគាត់ (អ៊ុន សិទ្ធា) មិនមានស្នេហាក្រៅឆាក ជាមួយគ្នាទេ ដូចទស្សនិកជន យល់ច្រឡំទេ ខ្ញុំសង្ឃឹមថា ក្រោយពីបកស្រាយ ហើយទស្សនិកជន នឹងលែងយល់ច្រឡំ មកលើទំនាក់ទំនង ពួកខ្ញុំទៀតហើយ..»។
នៅក្នុងនោះ តារាស្រីដែលវិវត្តន៍ខ្លួន ក្លាយជាម្ចាស់ហាងកែសម្ផស្ស ទាំងវ័យក្មេង កញ្ញា ពៅ លីដា បានប្រាប់ ឲ្យដឹងទៀតថា នៅពេលនេះម៉ោងនេះ នាងមិនទាន់មានម្ចាស់បេះដូង មកជំពាក់ចិត្តទេ ដោយនាង ចង់ទុក ពេលពង្រឹងមុខជំនួញ ពង្រឹងការងារសិល្បៈ ឲ្យជោគជ័យខ្លាំងជាងនេះសិន ប្រហែលជា២-៣ ឆ្នាំទៀត បានចាប់ផ្តើមគិតពីរឿងស្នេហា សាងគ្រួសារ ដូចនារីដទៃ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!