សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បង្ក្រាប គូស្នេហ៍វ័យក្មេង ២នាក់ ជាមុខសញ្ញា ចែកចាយថ្នាំញៀន
ភ្នំពេញ៖ នៅម៉ោង១០៖៤៥នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាប គូស្នេហ៌វ័យក្មេង២គូ ជាមុខសញ្ញាចែកចាយ ថ្នាំញៀន យ៉ាងសកម្មមួយ ហើយករណីបង្ក្រាប នេះកើតឡើង ដោយមានការ រាយការណ៌ ពីបុរសម្នាក់ឈ្មោះ សារិន ជាក្មួយ របស់ម្ចាស់ បន្ទប់ជួល។
តាមប្រភពពីឈ្មោះ សារិន ជាក្មួយ របស់ម្ចាស់បន្ទប់ជួលប្រាប់ថា មានគូស្នេហ៌ វ័យក្មេង២នាក់នេះ បានមកជួលបន្ទប់លេខ A246 មកស្នាក់តែ ក្នុងអំឡុងពេល មកជួលស្នាក់ នៅបន្ទប់នេះ គឺនៅម្តុំបន្ទប់ នេះតែងតែ មានបាត់បង់សំភារៈគាត់ (សារិន) ជាក្មួយម្ចាស់ បន្ទប់មាន ការសង្ស័យបាន តាមដានក៏ដឹងថា គូស្នេហ៌វ័យក្មេង ទាំង២គូនេះ គឺជាមុខសញ្ញា គាស់ផ្ទះ និងចែកចាយ ថ្នាំញៀនដ៏សកម្ម ក៏បានរាយការណ៌ ទៅកម្លាំងប៉ុស្តិ៍ចោមចៅឲ្យ មកឆែកមើល។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចចុះឆែកឆេរ បានរកឃើញ ថ្នាំញៀន១កញ្ចប់ ដែលលាក់ទុកក្នុងលុយ យ៉ាងស្អាត១ និង ថង់សម្រាប់ ច្រកថ្នាំជាង ១០០ថង់ និងសំភារៈសម្រាប់ សេពគ្រឿងញៀន យ៉ាងច្រើនផងដែរ។
ក្រោយពីបង្ក្រាបបាន កម្លាំងនគរបាលប៉ុស្តិ៍បាននាំយកទៅសួរនាំ នៅប៉ុស្តិ៍បន្តទៀត ដើម្បីតាម ចាប់មេខ្លោងធំ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!