រថយន្តសាុំយ៉ុង បុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ នៅលើផ្លូវជាតិ លេខ៧

 
 

ស្ទឹងត្រែងៈ កាលពីវេលា ម៉ោង១០និង៤០ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តស៊ាំយ៉ុង ដឹកអ្នកដំណើរចេញពីក្រុង ស្ទឹងត្រែង បុកស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវជាតិលេខ៧ ក្នុងភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសាំយ៉ុង១គ្រឿង ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 2T-8661 ពណ៌ស ចេញពីក្រុងស្ទឹងត្រែង ក្នុងទិសដៅ ពីជើងទៅត្បូង ឆ្ពោះទៅកាន់ រាជធានី ភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏គេឃើញមានម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ ស្លាកលេខ ស្ទឹងត្រែង 1A-4982 ជិះម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង ក៏រេចង្កូតចូលទៅបុក រថយន្តដែលកំពុង បើកបរបញ្រ្ចាសទិសគ្នា ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តងទៅ។

នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់នោះ មាន ឈ្មោះអ៊ុំ ណេ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង រីឯអ្នកបើកបររថយន្ត ត្រូវបានស្គាល់ថា ឈ្មោះ លី បានរត់គេចខ្លួនបាត់។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទំនៀមទម្លាប់ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក ក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយ ទៅតាមនីតិវិធីច្បាប់។

សូមបញ្ចាក់ផងដែរថា រថយន្តស៊ាំយ៉ុង ដែលបើកបុកស្លាប់មនុស្សម្នាក់នោះ នៅក្នុងរថយន្តមានសុទ្ធតែ ឈើ ប្រណីត និងឈើកែច្នៃជាច្រើន ហើយរថយន្តស៊ាំយ៉ុងរត់តាក់ស៊ីភាគច្រើន ចេញពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ គឺបើកលើសល្បឿនកំណត់ ទើបបណ្តាលឲ្យ មានគ្រោះថ្នាក់ ចរាចរជារៀងរាល់ថ្ងៃ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម