និស្សិតឆ្នាំទី៤ផ្នែកអគ្គិសនីដេកស្លាប់ ក្នុងបន្ទប់ម៉ាស្សា-ស្ប៉ា នៅសង្កាត់បឹងត្របែក
រាជធានីភ្នំពេញ ៖ និស្សិតឆ្នំាទី៤ផ្នែកអគ្គិសនីម្នាក់នៃវិទ្យាស្ថាន បណ្តុះបណ្តាល បច្ចេកទេស បានត្រូវគេឃើញដេកស្លាប់ក្នុងបន្ទប់ ម៉ាស្សា-ស្ប៉ាមួយកន្លែង ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោងប្រមាណ ៩និង៣០ នាទីព្រឹក ថ្ងៃទី០៥ សីហា ២០១៥ នៅក្នុងហាងម៉ាស្សា-ស្ប៉ា ដែលមាន យីហោ " ខ្មែរ-ស្ប៉ា" ស្ថិតនៅតាមបណ្តោយផ្លូវ ៤១០ កែងផ្លូវ ១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹង ជំហានដំបូងទៀតថា និស្សិតដែលត្រូវបានគេប្រទះឃើញស្លាប់ ដោយមិនទាន់ដឹង មូលហេតុខាងលើ ឈ្មោះ បា្រំង បូរី ភេទប្រុស អាយុ២៤ឆ្នាំ ។
សេចក្តីរាយការណ៍បានបន្តថា មកដល់ម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃពុធ ដដែលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោសលយ្យ វិច័យដោយ បិទទ្វារជិត មិនអនុញ្ញាតឲ្យ អ្នកសារព័ត៌មាន ចូលនោះឡើយ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!