តាំងខ្លួន ជាមេអាវុធហត្ថ ក្រុងតាខ្មៅ ទៅបោកលុយ មេរងអាវុធហត្ថ ខេត្តកំពង់ស្ពឺ ចុងក្រោយ ជាប់ខ្នោះ ទាំង២នាក់
កណ្តាល : មេបញ្ជាការអាវុធហត្ថ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ សំ តុលា បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ កម្លាំងរបស់លោក បានចាប់ខ្លួន ជនសង្ស័យ២នាក់ ជាបុគ្គិលអង្គការអភិវឌ្ឍន៏ ក្រោយពីពួកគេ ទាំង២នាក់ បានតាំងខ្លួន ជាមេបញ្ជាការអាវុធហត្ថ ក្រុងតាខ្មៅ ទៅបោកលុយ តាម វីង ពីមេបញ្ជាការរង និងជានាយសេនាធិការ ។
លោក សំ តុលា បានបញ្ជាក់ថា មាង រដ្ឋា ភេទប្រុស អាយុ ២៦ មុខរបរបុគ្គលិក អង្គការអភិវឌ្ឈន៍ មុខរបរនិង លំនៅដ្ឋាន កម្ពុជា ស្នាក់នៅវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ២.ឈ្មោះ ឃួញ វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុក្គលិក អង្គការលើកកម្ពស់ជីវភាព ប្រជាជនកម្ពុជា ស្នាក់នៅ ភូមិ.សង្កាត់ស្ទឹង មានជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន នៅភូមិថ្មី២ សង្កាត់.ក្រុងតាខ្មៅ ហើយដកហូត វត្ថុតាងមួយចំនួន រួមមានទូរសព្ទ័ដៃ៥គ្រឿង និងម៉ូតូ ១ គ្រឿង។
មេបញ្ជាការរូបនេះ បានបន្តទៀតថា ជនសង្ស័យឈ្មោះ វុធ (គេចខ្លួន) បានតាំងខ្លួនជា មេ អ.ហ ក្រុងតាខ្មៅ ឈ្មោះធី ទៅឆបោកលោក មេបញ្ជាការរង ជានាយសេនាធិការអហ ខេត្តកំពង់ស្ពឺ ។ ក្រោយពីបានដឹងរឿង ហេតុមេបញ្ជាការ អហ ក្រុងតាខ្មៅ បានធ្វើការទំនាក់ទំនង់ ជនសង្ស័យ (តាំងខ្លួនឈ្មោះធី) ជនសង្ស័យទាំងពីរនាក់ បានទទួលទូរសព្ទ័ ពីឈ្មោះ វុធ មិនស្គាល់ទីលំនៅ ប្រើប្រាស់ទូរសព្ទ័ លេខ 016 843 829 អោយមកបើកប្រាក់(វីង) នៅចំណុចខាងលើ ទូរសព្ទ័ មករកបើកប្រាក់ ពេលនោះ កម្លាំង អ. ហ ក្រុង បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ទាំងពីរនាក់ ដើម្បីបន្តនីតិវិធី ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!