នគរបាល ព្រំដែន៨១៧ បើកដៃ ឱ្យឈ្មួញ នាំត្រីខូច គុណភាព ចូលតាមច្រកភ្នំដី

 
 

បាត់ដំបង៖កម្លាំងនគរបាល វរសេនាតូច ការពារព្រំដែនគោក លេខ៨១៧ បានបើកដៃឱ្យ ឈ្មួញនាំត្រី សាច់ខូច គុណភាព ពីប្រទេសថៃ ចូលមកដីខ្មែររាល់ថ្ងៃ តាមច្រកភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយគ្មានសមត្ថកិច្ចជំនាញ ណាទប់ស្កាត់ឡើយ គឺចាំ តែរាប់ក្បាលឡាន យកលុយប៉ុណ្ណោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៦ ខែសីហា .ឆ្នាំ២០១៥ គេបានឃើញឈ្មួញដឹកត្រី ស្អុយនិងត្រីប្រភេទក្លាសេរ នាំមកពីប្រទេសថៃ ឆ្លងកាត់តាមច្រកតំបន់ភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  ដោយមិនឃើញមាន សមត្ថកិច្ចជំនាញណា ធ្វើការត្រួ តពិនិត្យពី សំណាក់សមត្ថកិច្ច ជំនាញប្រចាំការ ក្នុងច្រក នោះឡើយជាពិសេស គឺជំនាញកាំងកុងត្រូល តែម្តង។
ប្រជាពលរដ្ឋមួយចំនួនបានរិះគន់ ដល់សមត្ថកិច្ចថា ពួកគេមិនខ្វល់គិតពីសុខភាពដល់ប្រើប្រាស់ឡើយ បាន ឃុបឃិតគ្នា បើកដៃឱ្យឈ្មួញដឹកត្រី សាច់ក្លាសេ រខូចគុណភាពពីដីថៃ មកលក់ ក្នុងដីខ្មែរនិងដឹកបន្ត យកទៅ ចែកចាយ តាមទីផ្សារនានាក្នុងខេត្ត ដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ម្យ៉ាងទៀតគេ សង្កេត ឃើញថា ជំនាញកាំកុងត្រូលប្រចាំខេត្តបា ត់ដំបង មិនដែលមានកម្មវិធីដុតបំផ្លាញ ទំនិញខូចគុណភាព ម្តងណាឡើយ។

ពិសេសជាងនេះទៅទៀត នោះទំនិញខូចគុ ណភាពលក់ពេញផ្សារក្នុងក្រុងបាត់ ដំបង មិនដែលឃើញ កាំកុង ត្រូលចុះត្រួតពិ និត្យ ញឹញាប់ឡើយ ឃើញតែសមត្ថកិច្ចផ្សេងៗ បង្រ្កា បចាប់បានយកមកឱ្យ ស្រាប់ៗប៉ុណ្ណោះ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម