ភ័យនឹងក្រុមគយ ដេញរថយន្ត ដឹកទំនិញ គេចពន្ធ បើកទៅបុកម៉ូតូ បីគ្រឿងបណ្តាល អោយមនុស្ស ក្មេងចាស់៥នាក់ ស្លាប់និងរបួស
បន្ទាយមានជ័យ: យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់ និងរបួសនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៏ សាហាវមួយ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោង ៣៖៤០នាទី រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ។
អ្នកដំណើរម្នាក់បាននិយាយប្រាប់ថានៅ មុនពេលកើតហេតុគាត់បានឃើញរថយន្តពីរគ្រឿង បើកប្រដេញគ្នាយ៉ាង លឿន លុះមកដល់កន្លែង កើតហេតុ រថយន្តកាមរី៩៥ ពណ៌ទឹកប្រាក់ចង្កូតស្តាំ មានស្លាកលេខខាងមុខ ប-ជ2A 0769 បានបុករះ ម៉ូតូបី គ្រឿង បើកបរពីមុខបណ្តាល អោយមនុស្ស និងម៉ូតូខ្ទាត់ចេញ ជិត៥០០ម៉ែត្រ ខ្លះចូល ប្រឡាយ ខ្លះចូលគុម្ពចេករីឯរថយន្ត បង្កធ្លាក់ចូលប្រឡាយចំណែករថយន្ត ដែលដេញពីក្រោយក៏ បើកហួសទៅមុខ បាត់ស្រមោល។
អ្នកដំណើររូបនោះ បានបន្តទៀតថា ភ្លាមៗនោះអ្នកបើកបររថយន្តបង្កក៏បានបើកទ្វារ រថយន្តរួចគេចខ្លួនបាត់ទុកតែ អ្នកដំណើរម្នាក់ ចោលនៅកន្លែងកើត ហើយត្រូវបាននគរបាល ហៅទៅសួរនាំ។
អ្នកដំណើរ ដែលជិះក្នុងរថយន្តកើតហេតុ បាននិយាយថា រថយន្តរបស់គាត់បានដឹកទូរទស្សន៍ចាស់ ដែលឆ្លងមកពី ប្រទេសថៃយកមកអោយថៅកែក្នុងខេត្ត តែបើកមកតាមផ្លូវក៏ត្រូវរថយន្តគយចល័ត របស់សាខា ដែលដាក់ប៉ុស្តិ៍ នៅផ្លូវ៥០ នោះដេញ ដោយភ័យពេកអ្នកបើកបរ ក៏បានបើករត់ ទើបបណ្តាលអោយ មានគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះ។
នៅកន្លែងកើតហេតុមន្ត្រីនគរបាលចរាចរណ៍ក្រុងបានប្រាប់ថា ជនរងគ្រោះមានចំនួន៥នាក់ ក្នុងនោះមាន ក្មេងប្រុសស្រី២នាក់ អាយុប្រហែលជា៦ទៅ៧ឆ្នាំ ដែលជីតាទើប តែដឹកចេញពីសាលារៀនឯកជនក្បែរកន្លែង កើតហេតុ។
រហូតមកទល់ពេលនេះពុំទាន់មាន អ្នកស្គាល់ឈ្មោះអ្នករងគ្រោះ នោះទេព្រោះក្រោយកើតហេតុ ភ្លាមៗជនរងគ្រោះ ត្រូវបានដឹកបញ្ជូន មកកាន់មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរី ហើយជីតាម្នាក់បានស្លាប់តាមផ្លូវ និងបួននាក់ត្រូវ ក្រុមគ្រូពេទ្យសន្និដ្ឋានថានឹងអាចមានវាសនា ដូចលោកតានោះដែរតែអ្នកបើកបរដែលគេចខ្លួនត្រូវ បានគេស្គាល់ថាឈ្មោះ ម៉េងមានទីលំនៅ ក្នុងក្រុងសិរីសោភ័ណ។
បច្ចុប្បន្នម៉ូតូបីគ្រឿងនិងរថយន្តមួយគ្រឿង ដែលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានស្ទួចនាំយក ទៅរក្សាទុកនៅអធិការ ក្រុងប៉ោយប៉ែតរងចាំការដោះស្រាយពេលក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!