ស្ទើរគាំងបេះដូង ពេលដឹងថា កូនស្រីអាយុ ១៣ឆ្នាំ ជានារី លក់ខ្លួនស្ទើរគាំងបេះដូង ពេលដឹងថា កូនស្រីអាយុ ១៣ឆ្នាំ ជានារី លក់ខ្លួន
ចិន៖ បុរសជា ឪពុកមួយរូបមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី ប្រទះឃើញថា កូនស្រីរបស់ខ្លួន ប្រកបរបរ ជានារីរកស៊ីផ្លូវភេទ ដែលនាង មានអាយុ ត្រឹមតែ ១៣ឆ្នាំ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីខែ មេសា មុននេះ លោក ហ្គ័ង ជាអ្នករស់នៅ ក្នុង Shenzhen ចាប់ផ្ដើម ឆែកទូរស័ព្ទ របស់កូនស្រីខ្លួន ឈ្មោះ ស៊ាងឈីង បន្ទាប់ពី នាងចេះលួចលុយ, មិនមកផ្ទះ ទោះបីជាលោកព្យាយាម ទូរស័ព្ទរក និងមានចរិតប្លែកៗ។ រហូតមក ដល់ថ្ងៃទី ៣១ ខែកក្កដា លោក ហ្គ័ង ស្ទើរតែ គាំងបេះដូង ដោយសារតែ សារដែលលោកឃើញ នៅក្នុង WeChat នៃទូរស័ព្ទកូនស្រីគាត់ ជាមួយនឹង នារីវ័យក្មេងម្នាក់ ឈ្មោះ ជីន យីវ័ន អាយុ ១៨ឆ្នាំ។ សារនោះ គឺការឆ្លើយឆ្លង ក្នុងការតថ្លៃតម្លៃ គ្នាដែលមានដូចជា៖
" គាត់ដឹងថា អ្នកបាន គេងជាមួយនឹង ថៅកែរបស់ខ្ញុំក្នុងតម្លៃ ៣២២ ដុល្លារអាមេរិក ដូចនេះ ខ្ញុំយល់ថា គាត់ (បុរសផ្សេងទៀត) នឹងមិនព្រមបង់ តម្លៃ៤៨៣ ដុល្លារអាមេរិក សម្រាប់សេវា អ្នកនោះទេ។ " ជីន យីវ័ន ជាម៉ែយ៉ែម សរសេរនៅក្នុងសារ។
" ចុះតម្លៃប៉ុន្មាន? " កូនស្រីគាត់បានសួរទៅវិញ។
" អ្នកអាចទារថ្លៃ ៣២២ ដុល្លារអាមេរិក ក្នុងមួយយប់ " ជីន យីវ័ន ឆ្លើយ។
ដោយសារតែអត់ទ្រាំមិនបាន លោក ហ្គ័ង ដែលជាឪពុកក្មេងស្រីរងគ្រោះ ចាញ់បោក ធ្វើជានារីលក់ខ្លួននេះ ក៏បានបន្លំ ខ្លួនជាកូនស្រី ធ្វើការឆ្លើយតប នឹងនាង ជីន យីវ័ន ហើយធ្វើការ ណាត់ជួបគ្នា នៅក្នុងសណ្ឋាគារ ជាមួយនឹង បុរស ដែលចង់រួមដំណេក។ ជាចុងក្រោយ ជនទាំងពីរនេះ ត្រូវបាន ប៉ូលីសចាប់ខ្លួន ដើម្បីធ្វើការ សើុបអង្កេត បន្ថែម ដាក់ទោសទៅ តាមផ្លូវច្បាប់។
តាមសម្ដីលោក ហ្គ័ង បានប្រាប់ឲ្យដឹងទៀតថា ក្មេងស្រី សិស្សសាលា ៤ ក្នុងចំនោម ១០នាក់ នៃ សាលាកូនស្រី គាត់ ត្រូវបាប គេលួងលោម ធ្វើជា នារីរកស៊ីផ្លូវភេទ ដែលនាពេលនេះ ក្មេងស្រីរងគ្រោះ ទាំងនេះ ត្រូវបាន បញ្ជូនទៅផ្ទះវិញហើយ។
ជាចុងក្រោយ កូនស្រីរបស់លោក ហ្គ័ង បានប្រាប់ អ្នកសារព័ត៌មានថា ការងារនេះ ងាយស្រួលនឹង រកប្រាក់ ហើយនាងតែងតែ ប្រាប់ទៅកាន់ ភ្ញៀវថា នាងមានអាយុ ១៥ឆ្នាំ ដែលនេះជា ការសំណូមពរ របស់នាង ជីន យីវ័ន ប៉ុន្ដែជាក់ស្ដែង គ្មានបុរសណា សួរពី អាយុនាង ពិតប្រាកដនោះទេ៕
រូបភាព លោកហ្គ័ង ស្រក់ទឹកភ្នែក ពេលនិយាយ ពីរឿងរ៉ាវដ៏ឈឺចាប់នេះ ប្រាប់អ្នកសារព័ត៌មាន
សាររវាង កូនស្រីលោកហ្គ័ង និងនារី ជីន យីវ័ន ជាម៉ែយ៉ែម
រូបភាព កូនស្រីលោក ហ្គ័ង នាង ស៊ាងឈីង
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!