កម្ពុជា គ្រោងបង្កើតខ្សែរថភ្លើង លើអាកាស នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការ រវាងកម្ពុជា-ជប៉ុន
ភ្នំពេញ៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៧ សីហា ឆ្នាំ២០១៥ ម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា National TV of Cambodia បានបង្ហោះពី គម្រោងមួយស្តីពីការបង្កើតខ្សែររថភ្លើង លើអាកាស នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការ រវាងកម្ពុជានិងជប៉ុន ដែលកំពុងតែធ្វើឲ្យ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ប្លង់ខ្សែរថភ្លើងលើអាកាសដែលគ្រោងនឹងដំណើរនៅរាជធានីភ្នំពេញ
យោងតាមទំព័រដដែលបានឲ្យដឹងថា ផែនការមេ គម្រោងរថភ្លើងលើអាកាសប្រភេទ AGT ចំនួន៣ខ្សែដោយ៖
ខ្សែទី១៖ ផ្តើមចេញពីចំណុចមហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ឋរុស្ស៊ី និងរង្វង់មូលចោមចៅ។
ខ្សែទី២៖ ផ្តើមចេញពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង រួចបត់ឆ្វេងតាម ផ្លូវតាងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ខ្សែទី៣៖ ផ្តើមពីផ្សារថ្មី វិថីហ្សាលដឺហ្គោល វិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បើសិនជាផែនការនេះ ចេញជារូបរាងមែននោះ វាគឺជាលើកដំបូងបំផុតហើយ ដែលកម្ពុជា មានសេវាដឹកជញ្ជូនសាធារណៈដែលប្រើរថភ្លើងលើអាកាស ដូចតាមបណ្តាប្រទេស អាស៊ានមួយចំនួនដូចជា៖ ថៃ សិង្ហបុរី និងម៉ាឡេស៊ី ជាដើម។ គេសង្ឃឹមថា គំរោងរថភ្លើងលើអាកាសនេះ នឹងចូលរួមចំនែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលបញ្ហាចំបងមួយ នៅរាជធានីភ្នំពេញសព្វថ្ងៃ៕
រូបគំរូរថភ្លើងលើអាកាស
រូបគំរូរថភ្លើងលើអាកាស
ប្រភព៖ ហ្វេសប៊ុក
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!