នារី​០៣​​នាក់​​ត្រូវ​​ក្រុម​ចោរ​បាញ់​ឱ្យ​របួស​ម្នាក់​ប្លន់​យក​​គ្រឿង​អលង្ក​ា​រ​​​រួចជិះ​គេច​​​ខ្លួន​​ដោយ​​សុវត្តិភាព

 
 

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​​បី​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ញាំ​អា​ហារ​ពេល​យប់ ត្រូវ​ចោរ​​បាញ់​ប្លន់​យក​គ្រឿង​អលង្ការ​បណ្តាល​​ឱ្យ​របួស​​ម្នាក់​ ​រួច​ចោរ​​ដោះ​យក​គ្រឿង​​អង្ការ​​ជិះ​ម៉ូតូ​​គេច​​ខ្លួន​ដោយ​​សុវត្តិភាព​។​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង ១​រំលង​អា​ធ្រាត្រ ឈាន​ចូល ថ្ងៃ​ទី ១២ មិថុនា ២០១៤ នៅ​តាម​ផ្លូវ ៤៥០ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន​។

ប្រ​ភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ នារី​បី​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​Fino ឌុប​គ្នា​មក​ពី​ញាំ​អាហា ​ពេល​ជិះ​មក​ដល់​ចំណុច​កើត​ហេតុ​ ក៍មាន​បុរស​បី​នាក់​ ជិះ​ម៉ូតូ​ទំនើប​ពីរ​គ្រឿង​តាម​ពី​ក្រោយ ធ្វើ​ជា​តាម​ញ៉ែ​នារី​ទាំង​បី​នាក់​នោះ ហើយ​ឃើញឱ​កាស​ល្អ​ ​​ក៍​ឱ្យ​នារី​​ទាំង​បី​នាក់​ដោះ​គ្រឿង​​អលង្ការ​ឱ្យ​ពួក​ខ្លួន​​​ប៉ុន្តែ​នារី​ទាំង​បីនាក់​មិន​ព្រម​ដោះ​ឱ្យ​​ក្រុម​ចោរ​ខឹង ​​ក៏​បាញ់​​មួយ​គ្រាប់​​បណ្តាល​ឱ្យ​របួស​​នារី​ម្នាក់ ហើយ​​​ក្រុម​ចោរ​បាន​ដោះ​គ្រឿង​​អលង្ការ​ជិះ​គេ​ច​ខ្លួន​​ដោយ​សុវត្តិ​ភាព​។

​​នារីរង​គ្រោះឈ្មោះ ​​ខេង សុជា​តា បច្ចុប្បន្ន​​កំពុង​តែសង្រ្គោះ​​នៅ​មន្ទីរ​ពេទ្យ​ មិត្ត​ភាព​ខ្មែរ-សូវៀត ។

នារីរងគ្រោះ​សម្រាក​ព្យាបាលនីមន្ទីរពេទ្យ 

​ប្រភពះ​ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម