នគរបាល ក្រុងព្រះសីហនុ ចាប់ក្តឹប ចោរ ឆក់កាបូប គ្រូបង្រៀនដល់ក្នុងថ្នាក់

 
 

ព្រះសីហនុ ៖ កម្លាំងនគរបាល ប៉ុស្តិ៍សង្កាត់លេខ៤ នៃអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឃាត់ខ្លួនក្កឹបចោរម្នាក់ ក្នុងចំណោម បក្ខពួក២នាក់ ក្រោយពីពួកគេ បានធ្វើ សកម្មភាព ឆក់កាបូប អ្នកគ្រូបង្រៀនដល់ក្នុងថ្នាក់ ខណៈជនរងគ្រោះកំពុង បង្រៀនកូន សិស្ស នៅសាលា ហ៊ុន សែន មិត្តភាព ក្នុងភូមិ៥ កាលពីវេលាម៉ោង ១៖៣០នាទី រសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៥ ។

មន្រ្តីនគរបាល ប៉ុស្តិ៍សង្កាត់លេខ៤ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀវ ក្តាម អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។ បើតាមមន្រ្តី នគរបាលរូបនេះ មុនពេល កើតហេតុ ខណៈពេលអ្នកគ្រូ កំពុងបង្រៀនសិស្ស ហើយដាក់កាបូប នៅក្បែតុ បង្អួចស្រាប់ តែមានជន សង្ស័យ២នាក់ បានឆក់កាបូប ហើយបានជិះម៉ូតូ គេចខ្លួន ។

ភ្លាមៗនោះ ត្រូវកម្លាំង នគរបាលប៉ុស្តិ៍៤ ធ្វើការបង្ក្រាប និងចាប់បាន មុខសញ្ញាម្នាក់ រីឯម្នាក់ទៀត គ្នាវាបានរត់គេច ខ្លួន ។ ក្រោយការចាប់ខ្លួន ជនសង្ស័យ វត្ថុតាងចាប់ យកបានកាបូបស្ពាយ១ ម៉ូតូជាមធ្យោបាយ ធ្វើ សកម្មភាព១គ្រឿង៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម