ដោយសារ ទូរស័ព្ទខ្លួនឯង ធ្វើឱ្យជន ល្មោភកាមម្នាក់ ជាប់ខ្នោះ
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសចាប់ខ្លួន កាលពីម៉ោង៨ព្រឹក ថ្ងៃទី៧ សីហា បន្ទាប់ពីធ្វើសកម្មភាពប៉ងចាប់រំលោភកូនក្រមុំគេនៅលើផ្ទះ ខណៈនាងកំពុងដេកលង់លក់។
លោកមឿង សារុន អធិការនគរបាលស្រុកសំរោងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះសុខ គា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូង ឃុំទ្រា ស្រុកសំរោង ចំណែកនារីរងគ្រោះអាយុ២១ឆ្នាំ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ។
លោកអធិការស្រុកបានបន្តទៀតថា ក្នុងពាក្យបណ្តឹងនារីរងគ្រោះបានឱ្យដឹងថា កាលពីម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី៥ សីហា ជនសង្ស័យបានឡើងទៅលើផ្ទះនារីរងគ្រោះហើយប៉ុនប៉ងរំលោភនាង ដែលកំពុងដែកលង់លង់ជាមួយប្អូនស្រីម្នាក់ទៀត តែពេលបម្រុងធ្វើសកម្មភាព នាងបានភ្ញាក់ដឹងខ្លួនឡើងហើយស្រែកឆោឡោផ្អើលដល់អ្នករស់នៅជិតខាង ពេលនោះជនល្មើសភ័យស្លន់ស្លោបានរត់គេចខ្លួនបាត់ បន្សល់ទុកទូរស័ព្ទមួយគ្រឿងនៅលើផ្ទះរបស់នារីរងគ្រោះ។
លុះព្រឹកឡើងជនល្មើសបានទូរស័ព្ទចូលទូរស័ព្ទរបស់ខ្លួនសួរនាំនារីរងគ្រោះស្គាល់ថា ជាជនសង្ស័យក៏ប្រញាប់ដាក់ពាក្យបណ្តឹងមកប៉ូលិសឱ្យចាប់ខ្លួនបានតែម្តង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!