អ.ហ ខេត្តព្រៃវែង មកចាប់មុខសញ្ញា ជួញដូរគ្រឿងញៀន ដ៏ធំម្នាក់ នៅសង្កាត់ស្ទឹងមានជ័យ

 
 

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំង កងរាជអាវុធហត្ថ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏ធំម្នាក់ បាននៅចំណុចស្ថានីយ ប្រេងតេឡា តាមបណ្តោយ ផ្លូវលេខ៣៧១ ស្ថិតក្នុងក្រុមទី៨ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ ។

មេបញ្ជាការអាវុធហត្ថ ខេត្តព្រៃវែង លោកឧត្តម សេនីយ៍ ម៉ែន ស៊ីប៊ន បានឲ្យ ដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀន ដែលឃាត់ ខ្លួននេះ ឈ្មោះ យឿន រី ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា មុនឈានដល់ការចុះបង្ក្រាបជនសង្ស័យរូបនេះ កម្លាំងអាវុធហត្ថរបស់លោក បាននាំខ្លួនជន សង្ស័យជាមុខសញ្ញា គ្រឿងញៀនម្នាក់ ឈ្មោះ ម៉ោ សីថា ភេទស្រី អាយុ ៤៧ឆ្នាំ ស់នៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលត្រូវចាប់ខ្លួន នៅសណ្ឋាគារ អង្គរធំ ភូមិលេខ3 សង្កាត់កំពង់លាវ ក្រុងព្រៃវែង មកធ្វើការសហការ ចូលរួមជាមួយកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីបន្ត ចាប់ខ្លួនមុខសញ្ញាគ្រឿងញៀន ឈ្មោះ យឿន រី ដែលជាបក្ខពួក និងជាមុខសញ្ញា ចែកចាយគ្រឿងញៀនដ៏ធំ ។

ទើបមកទល់វេលា ល្ងាចថ្ងៃទី០៦ ខែឆ្នាំ ដដែលនោះ ដោយមានការចង្អុល បង្ហាញពី មុខសញ្ញាគ្រឿងញៀន ដែលនាំមកពីខេត្ត ព្រៃវែងនោះ កម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួន ឈ្មោះ យឿន រី បានជាក់ស្តែងនៅ ចំណុចស្ថានីយប្រេងតេឡា ខណៈជនសង្ស័យត្រៀមធ្វើ សកម្មភាព ចែកចាយបន្ត ។

ក្រោយការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងអាវុធហត្ថបានឆែកឆេររកឃើញ ថ្នាំញៀនក្រាម សថ្លា ( ម៉ាទឹកក ) ចំនួន ០៧កញ្ចប់ធំ ដោយក្នុងនោះ ៥កញ្ចប់ធំចាប់បាននៅភ្នំពេញ និង២កញ្ចប់ធំទៀត ត្រូវកម្លាំងអាវុធហត្ថ ចាប់បាននៅខេត្តព្រៃវែង, ជញ្ជីងថ្លឹង ០១គ្រឿង , លុយដុល្លារចំនួន ៣១៥ដុល្លារ , ម៉ូតូសង់ឌ្រីមសេ ១២៥មួយគ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត ។ ភ្លាមៗជនសង្ស័យត្រូវបាន បញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងបទ ល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្ត ។

មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ក្រោយការសាកសួរយ៉ាងល្អិតល្អន់រួចមក ជនសង្ស័យ បានឆ្លើយប្រាប់ថា រូបគេនៅមានបក្ខពួកជា ច្រើននាក់ទៀត ទើបនៅ វេលាយប់ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថ កិច្ចអាវុធហត្ថ បានបន្តប្រតិបត្តិការ តាមប្រមាញ់មុខសញ្ញា គ្រឿងញៀនទាំង នោះបន្ថែមទៀត នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម