នគរបាល ស្រុកស្រីសន្ធរ តាមចាប់ ជនត្រូវចោទម្នាក់ ក្រោយរត់គេចខ្លួន អស់រយៈពេល ជាង៤ឆ្នាំ

 
 

កំពង់ចាម ៖ កម្លាំងនគរបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ បានឃាត់ខ្លួន បុរសម្នាក់ ដែលត្រូវបាន តុលាការចេញដីកា បញ្ជាឲ្យចាប់ខ្លួន ពីបទ «ហិង្សាដោយចេនា» កាលពីជាង៤ឆ្នាំមុខ និងបានរត់គេចខ្លួនរហូត ។

មន្រ្តីនគរបាល ស្រុកស្រីសន្ធរ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ អឿន ដា អាយុ២១ឆ្នាំ រស់នៅ ភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានលោក ថាន់ ឡេង ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ បានចេញដីកា ចាប់ខ្លួន ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» ប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១១ ស្ថិតនៅភូមិបន្ទាយ។

តាមមន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ក្រោយទទួលបាន ដីកាបង្គាបឲ្យចាប់ខ្លួន ពីសំណាក់ លោកចៅក្រម ហើយ ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាឲ្យ នគរបាលមូលដ្ឋាន តាមឃ្លាំមើល ដើម្បីតាមចាប់ ខ្លួនយកផ្តន្ទាទោស តាមផ្លូវច្បាប់ ។

ក្រោយការស្រាវជ្រាវ កម្លាំងនគរបាល បានធ្វើការចាប់ខ្លួន ជនត្រូវចោទរូបនេះ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ។ បច្ចុប្បន្ន ជននេះត្រូវបាន យកទៅសួរនាំ នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម