ចាប់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​ បរិហា​កេរ្តិ៍ និង​គំរាម​តាម​ហ្វេ​ស​ប៊ុ​ក

 
 

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ព្រោះតែ​ស្រឡាញ់​កូនក្រមុំ​របស់​គេ​មិន​បាន បាន​យក​ រូប​អាសអាភាស​កាត់ត និង​គំរាម ព្រមទាំង​បរិហារ កេរ្តិ៍​តាម​ ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ យ៉ាងធ្ងន់ធ្ងរ​ ដល់​កិត្តិយស​គ្រួសារ​ ខាង​ស្រី ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​អំបិល ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង និង​ជា​ប្រធាន​ ការិយាល័យ​កណ្តាល​នគរបាល​ ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ​ ចាប់​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៩​ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រួច​បញ្ជូន​មក​ សាកសួរ​នៅ​ស្នងការដ្ឋាន​ នគរបាល​ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក សិទ្ធ  ឡោះ បាន​ឲ្យ​ដឹង​ថា យុវជន​ជាប់ចោទ​ឈ្មោះ ញឹ​ម ចាន់​ណា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែក​នារី​ដែល​ ត្រូវ​ជន​នេះ​គំរាមកំហែង និង​បង្ហាញ​នៅ​ ទី​សាធារណៈ​នូវ​រូបភាព និង​សម្ភារៈ​ អាសអាភាស​នោះ អាយុ​២០​ឆ្នាំ នៅ​ភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម