មន្រ្តីនគរបាលម្នាក់ ផឹកស៊ីស្រវឹង ធ្លាក់ភែ្នក បើករថយន្តបុក ប្រពន្ធឈរ ពីខាងមុខ រថយន្តស្លាប់ភ្លាមៗ
ព្រះវិហារ៖ សមត្ថកិច្ចខេត្តព្រះវិហារ បានឲ្យដឹងថា មានករណីមន្រ្តី នគរបាលម្នាក់ ពាក់ស័ក្តិ៤ម្នាក់ ពេលត្រឡប់ មកពីផឹកស៊ី ស្រវឹងធ្លាក់ភ្នែកបាន ជ្រុលចង្កូតទៅ បុកស្ត្រីជាប្រពន្ធ ដែលឈរពីមុខរថយន្ដ ផ្ទប់ជញ្ជាំងរហូតធ្លាយ ដល់ជញ្ជាំងខាងក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត នៅម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិ អណ្ដូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលជាប្តីមានឈ្មោះ ឡូញ សុភក្រ័ ជាមន្រ្តីនគរបាល ពាក់ស័ក្តិ៤ និងជានាយរងការិយាល័យ ពន្លត់អគ្គីភ័យ ខេត្តព្រះវិហារ បានជិះរថយន្ដ លុចស៊ីស ៣០០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-8222 ជាមួយមិត្តភក្ត័ចូលមកផ្ទះ បំរុងហៅ ប្រពន្ធទៅដើរលេង តែដោយប្រពន្ធ ឃើញប្ដី ស្រវឹងពេក បានប្រកែកថា មិនទៅទេឯងស្រវឹងហើយ។
ពេលនោះប្រពន្ធក៏បានឃាត់ប្ដី មិនឲ្យទៅទៀត តែជនសង្ស័យមិនបានស្ដាប់ ជនរងគ្រោះក៏ទាញ សោរពីម្ចាស់ រថយន្ដ ដែលត្រូវជាមិត្តភក្តិ ឡើងបើករថយន្ដ បំរុងថយក្រោយ តែដោយជនសង្ស័យ មានភាពស្រវឹង ហើយមិន សូវប៉ិនប្រសព្វផងនោះ ក៏បានបញ្ជារថយន្ដទៅមុខ បណ្ដាលឲ្យបុកប្រពន្ធ ខ្លួនឯង តាំងពីមុខផ្ទះរហូត ធ្លាយ ជញ្ជាំង ខាងក្រោយផ្ទះស្លាប់ភ្លាមៗ ហើយរថយន្ដបាន ខូចខាតផ្នែក ខាងមុខយ៉ាងដំណំ ត្រូវយកមករក្សាទុក នៅ អធិការដ្ឋាន ក្រុងព្រះវិហារ។
ក្រោយពេលកើតហេតុ ជនសង្យ័យបាននៅធ្វើបុណ្យឲ្យជនរងគ្រោះជាប្រពន្ធ តាមប្រពៃណី ដោយបន្សល់ទុក កូនប្រុសម្នាក់ត្រូវរស់នៅកំព្រាម្តាយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!