ដើមអម្ពិលរលំ សង្កត់ម៉ូតូ ១០គ្រឿង ទាំងព្រឹក នៅក្បែរអគារ កាណាឌីយ៉ា

 
 

ភ្នំពេញ ៖ ដើមអម្ពិល ដែលមានអាយុ កាលរាប់សិបឆ្នាំមួយដើម បានរលំ ខណៈ ដែលមេឃមិនមាន ភ្លៀងនិងខ្យល់ បណ្ដាល ឱ្យសង្កត់ទៅលើម៉ូតូ ដែលចតនៅ លើចិញ្ចើម ផ្លូវក្បែរគល់អម្ពិលនោះ អស់ចំនួន១០គ្រឿង។

ឧប្បត្ដិហេតុរលំដើមអម្ពិលខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណ ជាង៩ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិតនៅតាម បណ្ដោយផ្លូវជាប់ ខាងកើតអគារកាណាឌីយ៉ា ដែលមានទីតាំង នៅក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។

ឧប្បត្ដិហេតុខាងលើ បានបណ្ដាលឱ្យម៉ូតូ ចំនួន១០គ្រឿង ដែលគេអះអាងថា ជារបស់ បុគ្គលិកបម្រើការ នៅក្នុងអគារខាងលើនេះ ដែលចត តម្រៀបគ្នាជាជួរ នៅលើចិញ្ចើម ផ្លូវ ត្រូវដើមអម្ពិល ដែលមានទំហំធំ ជាង មួយអោប សង្កត់ចំពាក់ កណ្ដាលដួលរៀប ដល់ដី ។




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម