ក្មេងប្រុស ជំទង់ម្នាក់លង់ទឹក រណ្តៅដីស្លាប់ ខណ:ចុះ ទឹកលេង ពេលភ្លៀង នៅសង្កាត់ ស្ទឹងមានជ័យ

 
 

ភ្នំពេញ : ហេតុការណ៍ភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ មានករណី ក្មេងជំទង់ លង់ទឹករណ្តៅដីមួយកន្លែង ក្រុមទី៣ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ នៅឆ្ងាយពីសហគមន៏ ប្រហែល ២០០ម៉ែត្រ។

បើតាមលោក តេង សុីណូ អធិការខណ្ឌមានជ័យ បានអោយដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ ផាន់ សុវណ្ណរ៉ា អាយុ១៤ឆ្នាំ
ឪពុក ឈ្មោះងួន វុធផល ម្តាយឈ្មោះចម វ៉ា ។ ចំណែកម្ចាស់រណ្តៅដី (ក្រុមហ៊ុន ចិន) ជីកសំរាប់ធ្វើខុនដូ នៅក្បែរនោះ ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ គឺមានក្មេងមួយក្រុមបាននាំគ្នាទៅ លេងទឹកនៅ រណ្តៅដី ខាងលើក៏បណ្តាល អោ យលង់ទឹកតែម្តង ដែលគ្មានអ្នកនៅចាំ។


ក្មេងរងគ្រោះខាងលើត្រូវបានឪពុ កម្តាយដឹងយកមកសង្គ្រោះនៅមន្ទីពេ ទ្យរុស្សុីដើម្បីជួយង្គ្រោះ តែអកុសល ពេលដល់ ពេទ្យក្មេងបានស្លាប់បាត់ បង់ជីវិតទៅហើយ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម