ទ្រាំនឹងការរាតត្បាតរបស់សត្វរុយ មិនបាន ព្រះសង្ឃចងមុងឆាន់ចង្ហាន់
ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃជាច្រើនអង្គដោយទ្រាំនឹងការរាតត្បាតរបស់ សត្វរុយមិនបាន ក៏សំរេចចិត្ត ចូលឆាន់ចង្ហាន់ក្នុងមុង ព្រោះតែខ្លាចកើត ជំងឺអាសន្នរោគ។
វត្តដែលព្រះសង្ឃឆាន់ចង្ហាន់ក្នុងមុងនេះស្ថិតក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ព្រះតេជគុណព្រះនាមប៊ូ សុវណ្ណពុទ្ឋី ព្រះជន្ម២៥វស្សា ជាព្រះគ្រូចៅអធិការ វត្តចំប៉ាទេព បានមាន សង្ឃដីកាថា សត្វរុយចាប់ផ្តើម រាតត្បាត នៅក្នុងបរិវេណវត្តទើប តែអំឡុងពេល ៥ទៅ៦ថ្ងៃនេះតែប៉ុណ្ណោះ ចំពោះបញ្ហានេះតាមដឹង គឺកើតមាន ច្រើនឆ្នាំមកហើយ។
សត្វរុយដែលកើតមានច្រើននេះ គឺអំឡុងពេលនៃការចាប់មាន់ លក់របស់ ថៅកែ មាន់មួយកន្លែង នៅក្បែរវត្តតែម្តង។ តែអាជ្ញាធរហាក់ បីដូចជាមិន អើពើក្នុងបញ្ហានេះ ទាល់តែសោះ បើទោះជា ប្រជាពលរដ្ឋក៏ ដូចជាព្រះសង្ឃសំណូមពរទៅ អាជ្ញាធរឱ្យ ជួយអន្តរាគមន៏ក្នុងបញ្ហានេះ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរតាំងពី ឃុំដល់ស្រុក និងខេត្តផងដែរនាពេលកន្លង មកហាក់បីដូចជាមិន បានអើពើ និងមានផលវិជ្ជមាន ទាល់តែសោះ។
ដោយហេតុនេះហើយក្នុងនាមព្រះអង្គជាចៅអធិការ ព្រមទាំងព្រះសង្ឃ ក្នុងវត្តជាង៤អង្គ ព្រោះអត់ទ្រាំ នឹងការរោមចង្ហាន់មិនបាន ព្រះសង្ឃទូទាំង វត្តបាន សំរេចចិត្តចងមុង ហើយចូលឆាន់ ចង្ហាន់ក្នុងមុងតែម្តង។
ពាក់ព័ន្ឋនឹងបញ្ហានេះដែរ ព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទបានសូមសំណូមពរ ទៅមន្ទីរបរិស្ថាន ក៏ដូចជាមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាពិសេសស្ថាប័ន ពាក់ព័ន្ឋនឹង បញ្ហានេះសូមមាន វិធានការផង បើគ្មានវិធានការ ទប់ស្កាត់ទេនោះជំងឺរាតត្បាតច្បាស់ជា កើតមានលើ មនុស្សចាស់ក្មេង និងព្រះសង្ឃមិនខាន។
មានការរិះគន់ថា ការដែលបណ្តាលឱ្យកើតមានសត្វរុយមក រាតត្បាតបែបនេះ គឺដោយសារ តែការចិញ្ចឹម មិនមានបទដ្ឋានបច្ចេកទេស ត្រឹមត្រូវ ណាមួយម្ចាស់ កសិដ្ឋានទាំងនោះ មិនសូវយកចិត្តទុក ដាក់ទៅលើ បញ្ហាអនាម័យទើបកើតមានរុយ មករាតត្បាត បែបនេះ ក្នុងនោះក៏មានការ រិះគន់ទៅលើ ជំនាញផងដែរថា មិនសូវអើពើ ត្រួតពិនិត្យតាម កសិដ្ឋានឱ្យបាន ម៉ត់ចត់ទើបកើត មានបញ្ហាបែបនេះ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!