កញ្ញា ថន ស្រីណៃ បង្ហើបពីវិធីសាស្ត្រ ដើម្បីបានគ្រងតំណែង បវរកញ្ញាឯក ទេសចរណ៍អន្តរជាតិ កម្ពុជា
ភ្នំពេញ៖ ស្របនឹងឱកាសដ៏កម្រ រកបាន ក្នុងការក្លាយខ្លួនជា បរវរកញ្ញាឯក ទេសចរណ៍ អន្តរជាតិកម្ពុជា ដើម្បីឈានទៅ ប្រកួតប្រជែងជាមួយនឹង បេក្ខនារីបវរកញ្ញាឯក តំណាងឲ្យ ប្រទេសចំនួន ៦០ដទៃទៀត ដែលនឹងមកមកដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួត បរវរកញ្ញាឯក ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៤ ក៏បានបង្ហើប ពីបទពិសោធន៍ និងគន្លឹះខ្លះៗដើម្បី ទទួលបានជ័យលាភី ទៅដល់បេក្ខនារី ដែលមានបំណង ចង់ចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីបរវរកញ្ញា ឯកទេសចរណ៍ អន្តរជាតិកម្ពុជា ឆ្នាំ២០១៥ ខាងមុខនេះផងដែរ។
កញ្ញា ថន ស្រីណៃ ម្ចាស់ជ័យលាភីលេខ១ បវរកញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៤
កញ្ញា ថន ស្រីណៃ អាយុ ២៣ឆ្នាំ កម្ពស់១.៦៦ម៉ែត្រ ទម្ងន់៥១គីឡូក្រាម មានស្រុកកំណើត នៅឯខេត្តកណ្តាល ជាម្ចាស់គ្រងតំណែង ជ័យលាភីលេខ១ និងជាម្ចាស់ពានរង្វាន់ ថតរូបស្អាត ក្នុងកម្មវិធីប្រកួតជ្រើសរើស បវរកញ្ញាឯងទេសចរណ៍ អន្តរជាតិកម្ពុជា ក្នុងឆ្នាំ២០១៤កន្លងទៅ។
ស្រីណៃ បានប្រាប់ឲ្យដឹងថា នាងបានដាក់ពាក្យ ចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីប្រឡង បរវរកញ្ញឯកទេសចរណ៍អន្តរជាតិកម្ពុជា កាលពីឆ្នាំ២០១៤ កន្លងទៅ ជាមួយនឹងមិត្តភក្តិនារីៗ របស់នាងចំនួន៥រូបទៀត ដែលពួកគេសុទ្ធសឹង បានជាប់ដល់វគ្គ ជម្រុះផ្តាច់ព្រ័ត្រទាំងអស់។ ដោយមានការជំរុញ និងលើកទឹកចិត្ត ពីសំណាក់ ក្រុមគ្រួសារ និងមិត្តភក្តិផងនោះ ស្រីណៃ ក៏បានសម្រេច ចិត្តដាក់ពាក្យ ចូលរួមការប្រកួតប្រជែងនោះ ហើយក៏បានជាប់ក្នុងវគ្គជម្រុះទី១ ចំណោមបេក្ខនារី ៦០នាក់ និងវគ្គទី២ ក្នុងចំណោមបេក្ខនារីជាង ២០នាក់ រួចឈានទៅដល់ គ្រងតំណែង ជ័យលាភីលេខ១ ក្លាយជាបរវរកញ្ញា ឯកទេសចរណ៍ អន្តរជាតិកម្ពុជាតែម្តង។ ក្រោយពីទទួលបានជ័យលាភី នាងក៏បាន ក្លាយជានារីតំណាងឲ្យ កម្ពុជាទាំងមូល ដើម្បីធ្វើដំណើរទៅ ចូលរួមការប្រកួតប្រជែង ជាមួយ បេក្ខនារីតំណាងឲ្យ ប្រទេសផ្សេងៗទៀត នៅឯប្រទេសម៉ាឡេស៊ី បន្តទៀតផងដែរ។
ស្រីណៃបានប្រាប់ ឲ្យដឹងទៀតថា នាង និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិរបស់នាង មានមោទនភាពជាពន់ពេក ដែលនាងបាន ក្លាយជា បេក្ខនារី តំណាងប្រទេសយើង ចេញទៅប្រកួតប្រជែង ជាមួយបរវរកញ្ញា ឯកទេសចរណ៍ តំណាងប្រទេស ជាច្រើនដ៏ទៃទៀត ជាពិសេសអ្វីដ៏អស្ចារ្យ ជាងនោះទៅទៀត គ្រានោះនាងក៏បាន ពាំនាំនូវវប្បធម៌ និងអរិយធម៌ ដ៏ស្រស់ផូរផង់ របស់ខ្មែរយើង ទៅបង្ហាញដល់ពិភពលោកទាំងមូល ដើម្បីឲ្យពួកគេបានស្គាល់ យើងកាន់តែច្បាស់ជាងមុន។ នាងបានបានបង្ហាញ នូវទស្សនីយ៍ភាព របាំគោះត្រឡោក នៅលើឆាកអន្តរជាតិ ធ្វើឲ្យខ្មែរកាន់តែមាន មុខមាត់មួយ កំរិតទៀតផងដែរ។ ថ្វីត្បិតការប្រកួតប្រជែង ជាសាកលនៅ ប្រទេសម៉ាឡេសុីនោះ នាងមិនបានទទួល ជ័យលាភីលេខ១ ក៏ពិតមែនប៉ុន្តែ ស្រីណៃ នៅតែរីករាយ និងមានមោទនភាព ជាពន់ពេក ព្រោះអ្វីដែលនាង ទទួលបាន ពីកម្មវិធី គឺពិតជាច្រើនលើសលប់ ទាំងរង្វាន់ និងបទពិសោធន៍ជាច្រើន ហើយជាពិសេស គឺការទទួលបាននូវ កិត្តិយសដែលកម្រ នឹងរកបាននោះឯង។
នាងបាននិយាយថា៖ "ថ្វីត្បិតខ្ញុំមិនបាន ទទួលជ័យលាភីលេខ១ ក្នុងការប្រកួត ជាសាកលក៏ពិតមែន ប៉ុន្តែនាងខ្ញុំនៅតែមាន ភាពរំភើប និងរីករាយជាខ្លាំង។ ខ្ញុំគិតថាខ្លួនខ្ញុំ ពិតជាធ្វើអ្វីដែល មានប្រយោជន៍ធំមួយ។ អ្វីៗដែលនាងខ្ញុំ ទទួលបានជាពិសេស គឺមោទនភាពជាតិ ក្នុងការតំណាងឲ្យ នារីខ្មែរទាំងអស់"។
ស្រីណៃ ក៏បានប្រាប់ដែរថា ក្នុងការចាកចេញ ពីមាតុភូមិទៅប្រកួតប្រជែង នៅឯប្រទេសម៉ាឡេសុី ចំនួន២០ថ្ងៃ គឺមានភាពលំបាកខ្លះដែរ ជាពិសេស បេក្ខនារី តំណាងប្រទេសនិមួយៗ ត្រូវរស់នៅ និងធ្វើសកម្មភាព ផ្សេងៗជុំគ្នាទាំងអស់។ នាងបាននិយាយថា៖ "ពេលទៅដល់ទីនោះមុនដំបូង រាងពិបាកដែរបង ព្រោះត្រូវរស់នៅជុំគ្នា ជាមួយបេក្ខនារីដ៏ទៃទៀត ជាជនជាតិខុសៗគ្នា ដែលពិបាកក្នុងការ ទំនាក់ទំនង ប៉ុន្តែរយៈពេលខ្លីក្រោយមក ពួកយើងក៏បានចុះសម្រុងគ្នា ហើយក៏បានស្គាល់គ្នា ជាមិត្តភក្តិរហូតដល់ សព្វថ្ងៃនេះផងដែរ"។
ស្រីណៃក៏បានប្រាប់ពី គន្លឹះខ្លះៗដើម្បីបាន គ្រងតំណែង បរវរកញ្ញាឯកទេសចរណ៍ អន្តរជាតិកម្ពុជានេះ ទៅដល់មិត្តនារីៗ ដែលចង់ដាក់ ពាក្យ ប្រកួតប្រជែងក្នុងកម្មវិធីនេះ នៅឱកាសខាងមុខផងដែរ។ នាងបានប្រាប់ថា អ្វីដែលជាគន្លឹះ ក្នុងការនាំនាង ទៅគ្រងតំណែងនោះ គឺភាពក្លាហាន និងភាពជឿជាក់ ទៅលើសមត្ថភាព ដែលខ្លួននាងមាន។ ដូចនេះមិត្តនារីៗទាំងអស់ ត្រូវដឹងថាខ្លួនឯងចេះអ្វី ឲ្យពិតប្រាកដ? មានសមត្ថភាព ពិសេសអ្វីខ្លះ? ហើយត្រូវប្រឹងប្រែងបញ្ចេញ ឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យមនុស្ស ដទៃបានដឹង។ ស្រីណៃ ក៏បានផ្តែផ្តាំផងដែរថា ការប្រកួតប្រជែងនោះ គឺធ្វើឡើងដោយ សមត្ថភាព និងភាពស្មោះត្រង់ និងភាពរីករាយ ដោយមិន មានកំហឹង និងការគុំគួន នោះឡើយ ពិតណាស់ភាព រួសរាយរាក់ទាក់ អត្តចរិត អាកប្បកិរិយាល្អ និងការទំនាក់ទំនងល្អ ក៏ជាពិន្ទុដើម្បីនាំនាង ទៅទទួលជ័យ លាភីផងដែរ។
ក្រៅពីរង្វាន់ជាច្រើន ដែលទទួលបានក្រោយពី ទទួលបានជ័យលាភី ជាបវរកញ្ញាឯកទេសចរណ៍ អន្តរជាតិកម្ពុជា រួចមក សព្វថ្ងៃនេះ កញ្ញា ថន ស្រីណៃ កំពុងមមាញឹក នឹងការងារសិល្បៈជាហូរហែរ ដែលការងារទាំងនោះ សុទ្ធសឹងទទួលបាន ពីកេរ្តិ៍ឈ្មោះ និងកិត្តិយស របស់នាងនោះឯង។
ចុងបញ្ចប់ ស្រីណៃ បានសំណូមពរ ទៅកាន់មិត្តនារីៗ ទាំងអស់ គួរប្រើពេលវេលា ឲ្យមានប្រយោជន៍ និងព្យាយាមស្វះស្វែង រកនូវបទពិសោធន៍ល្អៗ នៃជីវិត និងការងារឲ្យបានច្រើន ទើបវាជួយ ឲ្យខ្លួនយើង កាន់តែមាន តំលៃបន្ថែមទៀត ហើយជៀសវាង ការចំណាយពេល ឥតប្រយោជន៍ ទៅលើអ្វីដែល មិនមានប្រយោជន៍ ភ្លេចការសិក្សា និងបង្កជម្លោះផ្សេងៗ ជាដើម៕
សម្រាប់ព័ត៌មាន នៃការប្រកួតបវរកញ្ញាឯងទេសចរណ៍ អន្តរជាតិកម្ពុជា ឆ្នាំ២០១៥នេះ សូមចូលទៅ កាន់គេហទំព័រ MisstourismCambodia
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!