ចាប់ខ្លួន ​ជនជាតិ​វៀតណាម​ ប្រុស​ស្រី​៣​នាក់ គ្មាន​ឯកសារ​ត្រឹមត្រូវ ដើម្បី​ដេញ ​ចេញពី​ស្រុក​ខ្មែរ

 
 

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ ​សហការ​ជាមួយ​កម្លាំង​ ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល ​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តសៀមរាប​ និង​ដឹកនាំ​សម្របសម្រួល ​ដោយ​តំណាង​អយ្យការ ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ​រុករក​ ជនបរទេស​លួច​ចូល​ស្នាក់​នៅ និង​បំរើ​ការងារ​ខុសច្បាប់ ​នៅ​តាម​បណ្តា​ទីតាំង​ហាង​កាហ្វេ និង​រោង​សិប្បកម្ម​ ឈើ​នានា​ក្នុង​ក្រុង​សៀមរាប ។

ហេតុ​ការ​ចុះ​បង្ក្រាប ​រហូត​ឈាន​ដល់​ធ្វើការ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ​ប្រុស​ស្រី​៣​នាក់​នេះ ​ឡើង​នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែសីហា​ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​តាម​ហាង​កាហ្វេ ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរ​រាប ។

លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តសៀមរាប​បាន​ ប្រាប់​«​កោះសន្តិភាព​»​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ​ដែល​ធ្វើការ​ឃាត់ខ្លួន ​​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ង្វៀ​ង ធី​ថា​ន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងឈើ​ ក្នុង​សង្កាត់​ស្វាយ​ដង្គំ, ២-​ឈ្មោះ ង្វៀ​ង ធី​ដា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​រត់​តុ​តាម​ហាង​កាហ្វេ​យីហោ លីលី នៅ​ម្តុំ​ផ្សា​រញ៉ែ ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ​, និង​៣-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​តុទូនៅ​ម្តុំ​ក្រោយ ​ផ្សារ​លើ​ធំ​ថ្មី ក្នុង​សង្កាត់​សាលា​កំរើក ។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ ប្រុស​ស្រី​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​ ជំនាញ​របស់​ការិយាល័យ​ អន្តោប្រវេសន៍​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន ​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១០ ខែសីហា​ឆ្នាំ​២០១៥ ដើម្បី​ដេញ​ចេញពី​ស្រុក​ខ្មែរ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម