ឡង់​គ្រី​ស័​រ​៥៧០​ និង​ហ៊ី​យ៉ា​ន់​ដាយ ​ប៉ះ​គ្នា​នៅ​ស្តុ​ប​សន្ធរ​ម៉ុ​ក ភាគី​ទាំង​សងខាង​ ជជែក​យក​ត្រូវ ​រៀងខ្លួន

 
 

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១០ សីហា ២០១៥ នៅ​ស្តុ​ប​សាលា​សន្ធរ​ម៉ុ​ក កែង​មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​ម៉ៅ​សេ​ទុង មាន​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​រវាង​ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស និង​រថយន្ត​ឡង់​គ្រី​ស័​រ ៥៧០ ពណ៌​ខ្មៅ បណ្តាល​ឱ្យ​រថយន្ត​ឡង់​គ្រី​ស័​រ ​ខូចខាត​ទ្វារ​ក្រោយ​ខាងឆ្វេង​ មួយ​ចំហៀង ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​ជជែក​គ្នា ​យក​ត្រូវ​រៀង​ៗ​ខ្លួន គ្មាន​ភាគី​ខាង​ណា​ ព្រម​ចុះចាញ់​ឡើយ។ដោយ​មិន​អាច​សម្រួល​បាន សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​ ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ភាគី​ទាំង​ពីរ​ទៅ​ ដោះស្រាយ​បន្ត​ទៀត ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម