ស្រែក ឆោឡាថា ចោរប្លន់ម៉ូតូ តែសមត្ថកិច្ច សង្ស័យថា ជារឿងប្រឌិត
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅបង់លុយថ្លៃភ្លើង ត្រូវបានជនសង្ស័យជា ចោរប្លន់ម្នាក់ប្រើកូនកាំបិត ចុងស្រួចស្ទាក់ភ្ជង់ប្លន់ យកម៉ូតូបានសម្រេច បន្ទាប់មកបានជិះគេចខ្លួន បាត់ដោយសុវត្តិភាព ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហាឆ្នាំ២០១៥ នៅចំណុចក្នុងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ស្រស់ អុល ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់ នោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1CA- 3670 រីឯជនសង្ស័យម្នាក់ឯង ប្រដាប់ដោយកូនកាំបិតចុងស្រួច១ ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីផ្ទះ យកលុយទៅបង់ថ្លៃភ្លើង លុះពេលទៅដល់ត្រង់ ក្នុងវត្តត្រពាំងឈូក ជិតច្រកចេញប៉ែកខាងកើត ស្រាប់តែមានជនសង្ស័យម្នាក់ ស្លៀកពាក់ស៊ីវិលកាន់កូនកាំបិតចុងស្រួច១ ស្ទុះចេញមកស្ទាក់ពីមុខម៉ូតូ បន្ទាប់មកបានដកកូនកាំបិត ភ្ជង់គំរាមមិនឲ្យស្រែក និងបានដណ្តើមយកកាបូបលុយ និងម៉ូតូជិះគេចខ្លួន បាត់ស្រមោលតែម្តង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងខណៈនោះនៅចំណុច កើតហេតុមានសភាពស្ងាត់ណាស់ បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពប្លន់បានសម្រេច ទើបជនរងគ្រោះ បានស្រែកឆោឡោ និងមានការភ្ញាក់ ផ្អើលដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត និងបានរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ តែម្តង ។
ក្រោយពេលកើតហេតុ ប៉ូលិសបានចុះទៅ ពិនិត្យកន្លែងកើតហេតុ និងបាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង និងសាកសួរពីភិនភាគ ជនសង្ស័យនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សំរោងក្រោម ដើម្បីកំណត់មុខ សញ្ញាស្រាវជ្រាវតាមរកចាប់ខ្លួនយកទៅ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្តែទោះបីជាបែបណា ទាក់ទងនឹង ករណីនេះសមត្តកិច្ចប៉ូលិសបានអះអាងថា នៅមិនទាន់ជឿជាក់ និងហ៊ានសន្និដ្ឋានថា ជាករណីប្លន់ទាំងស្រុងនោះទេ ព្រោះកន្លងមកស្ត្រីរូបនោះតែងតែ បន្លំភ្នែកសមត្តកិច្ចថា មានករណីប្លន់ និងគេឆបោកជាញឹកញាប់ ។ ដោយឡែកស្ត្រីរងគ្រោះបានអះអាងយ៉ាងច្បាស់ថា គាត់ត្រូវរងគ្រោះដោយអំពើប្លន់ យ៉ាងពិងប្រាកដ មិនដូចជាប៉ូលិសសង្ស័យ នោះឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!