យុគ ចិន្តា ជាប់មន្ទិលសង្ស័យថា មានកូនស្រីអាយុជាង ១០ឆ្នាំម្នាក់
ភ្នំពេញៈ ពិធីការិនី ដ៏មានឥទ្ធិពល ប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា ថ្មីៗនេះ ត្រូវបានមហាជន ចាប់ផ្តើមមានមន្ទិល សង្ស័យថា នាងមានកូនស្រីមា្នក់ អាយុប្រមាណ ជាង១០ឆ្នាំ តែនាងបាន ព្យាយាមលាក់បាំង ពីក្រសែភ្នែកមហាជន ព្រោះមិនចង់មាន ព័ត៌មានចុះផ្សាយ។ តែថ្មីៗនេះ គេសង្កេតឃើញ ពិធីការិនីរូបនេះ បានសម្ញែងភាពល្អូកល្អឺន ប្រៀបដូចជាម្តាយ និងកូន ជាមួយក្មេង ស្រីរូបស្អាតម្នាក់។
បើតាមប្រភពពីអ្នកគាំទ្រ និងតាមដានជីវិតឯកជនពិធីការិនី លេចធ្លោឈរ ជួរមុខ ប្រចាំស្ថានីយទូរទស្សន៍ CTN បានបង្ហាញពី មន្ទិលសង្ស័យ របស់ពួកគេថា ពិធីការិនីរូបស្អាត ដែលជាខ្លាញី ប្រចាំស្ថានីយ ទូរទស្សន៍ខាងលើ បានបង្ហាញកាយវិការ ឱបរឹត ស្និទ្ធស្នាល ជាមួយក្មេងស្រីម្នាក់ ដែលមានមុខមាត់ ស្អាតបាត អាយុជាង១០ឆ្នាំ មានឈ្មោះថា Aorm ដែលឈ្មោះនេះ គឺជាឈ្មោះហាង កាត់សំលៀកបំពាក់ របស់អ្នកនាង ដែលមានឈ្មោះថា "អមកាត់ដេរ"។
ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា ក្មេងស្រីម្នាក់នោះ ជារឿយៗ តែងតែនៅ ក្បែរនាង ប្រៀបដូចជា កូននិងម្តាយដែលការ សម្ញែងវត្តមាន របស់ក្មេង ស្រីម្នាក់នេះ បានធ្វើឲ្យមហាជន មានចម្ងល់ខ្លាំងថា តើតារាស្រីរូបនេះ មានកូនតាំង ពីពេលណា ហើយបុរសរូបណា ជាឪពុករបស់កូននាង បើកន្លងមកមិនធ្លាប់ មានព័ត៌មានណា លាតត្រដាងរឿង នេះឡើយ។
ប្រភពដដែល បានប្រាប់ទៀតថា កាលពីពេលថ្មីៗកន្លងទៅ នៅក្នុងពិធីមង្គលការ ប្អូនប្រុសបង្កើត របស់តារាស្រី អ្នកនាង យុគ ចិន្តា គេឃើញក្មេងស្រី ម្នាក់នេះ មានភាពលេចធ្លោ ឃើញវត្តមាន តារាៗ ដែលចូលរួម ហាក់យកចិត្តទុកដាក់ ស្រលាញ់ក្មេង ស្រីម្នាក់នេះខ្លាំង ដែលមើលទៅ នាងដូចជា កូនស្រីបង្កើត របស់តារារូបនេះ ប្រាកដមែន ពោលទាំងទម្រង់មុខ ពណ៌សម្បុរ ហើយជាពិសេស គឺឈ្មោះ របស់នាងតែម្តង ដោយពិធីការិនីរូបនេះ បានយកទៅដាក់ជាឈ្មោះ ហាងរបស់ខ្លួនទៀតផង។
ទាក់ទងនឹងព័ត៌មាន ដែលលេចឮ ជាប់ជាមន្ទិលសង្ស័យ ថាពិធីការិនី អ្នកនាង យុគ ចិន្តា មានកូនស្រីម្នាក់ ដែលមានអាយុជាង ១០ឆ្នាំនេះ ដែលគេហទំព័រ LookingTODAY មិនទាន់ អាចទាក់ទង ទៅនាងបានទេ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!