បុរសតណ្ហាក្រាសពីរនាក់ស្រវឹងស្រា ចាប់នារីម្នាក់រំលោភបូក នៅស្រុកអូររាំង ត្រូវចាប់ខ្លួន
មណ្ឌលគិរី៖ ជនសង្ស័យពីរនាក់ ត្រូវបាននគរបាលស្រុកអូររាំង ចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធទៅនឹង ករណីរំលោភបូក ទៅលើស្រីម្នាក់ ដែលបានធ្វើ ចំការជាមួយគ្នា នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង នាម៉ោង១១៖២២នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។
លោក ប៊ូ ប៊ុនឈាត អធិការស្រុកអូររាំង បានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ចាន់នី សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិព្រៃវែង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងទី២-ឈ្មោះ កូយ សំខាន់ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិក្បាលទឹក ឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ។ ចំណែកនារីរងគ្រោះ ឈ្មោះ ហ.ល.អ ភេទស្រីអាយុ២១ឆ្នាំ ទីលំនៅភូមិ បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានធ្វើការបញ្ជូនមកកាន់ស្នងការខេត្ត ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលា ដំបូងខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!