អ្នកលក់ លូកដៃច្របាច់សុដន់ អ្នកទិញ ព្រោះខ្វះលុយ ថ្លៃទឹកកក ៥០០រៀល
កំពង់ចាម៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី ប្រទូស្តកេរ្កិ៍ខ្មាស ទៅលើក្មេងស្រី អនីតិជន អាយុ១១ឆ្នាំម្នាក់ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ និងបានបញ្ជូន ទៅកាន់សាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នេះ ដើម្បីចាត់ការ តាមនីតិវិធី។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ «ក ស ល» អាយុ១១ឆ្នាំ រីឯជនសង្ស័យ មានឈ្មោះ ហ៊ី ម៉េងសៀង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ជាមួយគ្នា។
ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល ៦ល្ងាច ម្តាយកុមារីរងគ្រោះ បានប្រើឲ្យទៅទិញភេសជ្ជៈ ខារ៉ាបាវ ១កំប៉ុង និងទឹកដោះគោ ឡាក់តាសយ ១កំប៉ុង ពេលនោះនាងបានជិះម៉ូតូ តែម្នាក់ឯង មកទិញភេសជ្ជៈ នៅតូបរបស់ ឈ្មោះ សៀង នៅក្នុងភូមិជាមួយគ្នា។ ពេលមកដល់តូប នាងបានឲ្យ ឈ្មោះ សៀង យកភេសជ្ជៈ ទាំង២កំប៉ុង តម្លៃ៤,៥០០រៀល។ តែដោយភេសជ្ជៈ មិនសូវត្រជាក់ នាងក៏បានឲ្យអ្នកលក់ ថែមទឹកកក ២-៣ដុំទៀត ហើយពេលនោះអ្នកលក់ បានយកទឹកកកមកឲ្យ និងទារលុយ ចំនួន៥០០រៀល បន្ថែមទៀត តែនាងថាគ្មានលុយទេ ទឹកកកនេះ នាងសុំថែមទេតើ។ បន្ទាប់មកជនសង្ស័យ បានលូកដៃស្តាំ ចាប់ច្របាច់សុដន់ ខាងស្តាំ របស់កុមារីរងគ្រោះ យ៉ាងខ្លាំង ធ្វើឲ្យនាងឈឺ ក៏ឡើងជិះម៉ូតូ ទៅប្រាប់ម្តាយ។
ក្រោយពីបានប្រាប់រឿងហេតុ ទៅកាន់ម្តាយ ស្ត្រីជាម្តាយ បានមកស្តីឲ្យជនសង្ស័យ និងដាក់ពាក្យបណ្តឹង ឲ្យឃាត់ខ្លួន ជនសង្ស័យតែម្តង។ តាមចម្លើយសារភាព របស់ឈ្មោះ ហ៊ី ម៉េងសៀង បានឲ្យដឹងថា ខ្លួនពិតជាបាន ចាប់ច្របាច់សុដន់ នាង «ក ស ល» មែន តែខ្លួនធ្វើលេង មិនមានបំណងអាក្រក់ទេ៕
ប្រភព ៖ កម្ពុជាថ្មី & អគ្គស្នងការដ្ឋាននគរបាលជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!