តារាស្រីល្បី នាង Kim Kardashian ថតស្រាត មួយជំហរខ្លួន វាយបកទៅលើ អ្នករិះគន់

 
 

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ តារាស្រីល្បី វ័យ៣៤ឆ្នាំ នាង Kim Kardashian បានថតរូបស្រាត មួយជំហរខ្លួន ដើម្បីវាយបក ទៅលើអ្នករិះគន់នាង នៅលើបណ្តាញសង្គម Twitter។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Kim Kardashian បានថត និងបង្ហោះរូបស្រាត មួយជំហរខ្លួន ទៅលើបណ្តាញសង្គម Twitter ដើម្បីបង្ហាញ ឲ្យអ្នករិះគន់នាង បានឃើញថា នាងពិតជាមានផ្ទៃពោះ ពិតមែន។


រូបថតស្រាតរបស់នាង Kim Kardashian

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ មានអ្នកប្រើប្រាស់ បណ្តាញសង្គម Twitter ជាច្រើន បានរិះគន់ទៅលើ រូបរាងនាង ម្តងថានាងស្គម ម្តងថានាងធាត់ សុទ្ធតែក្លែងក្លាយ ហើយក៏មិនជឿ ថានាងមានផ្ទៃពោះដែរ។

ភ្ជាប់ជាមួយនឹង រូបថតស្រាតខាងលើ នាង Kim បានសរសេរសារ នៅលើបណ្តាញសង្គម Twitter ថា «ដំបូងឡើយ ពួកគេនិយាយថា ខ្ញុំស្គម គ្រាន់តែជាការបន្លំភ្នែក ឥឡូវនេះ ពួកគេនិយាយថា ខ្ញុំធាត់ ក៏ជាការបន្លំភ្នែកដែរ...»។

គួររំលឹកផងដែរថា តារាស្រីសញ្ជាតិអាមេរិក រូបនេះ បានរៀបការ ជាមួយនឹង តារាចម្រៀងរ៉េប សញ្ជាតិអាមេរិក គឺលោក Kanye West និងមានកូនស្រីម្នាក់ រួចមកហើយ។

យ៉ាងណាមិញ រូបថតមួយសន្លឹក ដែលនាង Kim បានបង្ហោះនោះ ក៏បានធ្វើឲ្យ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Twitter មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងផងដែរ ដោយនាង បានឈរថតស្រាត ពីជំហៀង ពេញមួយជំហរខ្លួន ដោយយកដៃម្ខាង បិទបាំងត្រង់សុដន់ប៉ុណ្ណោះ៕

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម