រំភើប! ឆ្កែ និងម្ចាស់ បានជួបគ្នាវិញ ទាំងទឹកភ្នែក ក្រោយបែកគ្នា ៩ឆ្នាំ (មានវីដេអូ)
អាមេរិក៖ ឆ្កែដែលវង្វេងបាត់ រយៈពេល៩ឆ្នាំ បានវិលមកជួបជុំ ជាមួយក្រុមគ្រួសារ ម្ចាស់ដើមរបស់ខ្លួនវិញ ធ្វើឲ្យម្ចាស់រំភើប ដល់ហូរទឹកភ្នែក។
Boozer កំពុងលិតមុខម្ចាស់
លោក Lloyd Goldston បានបាត់ឆ្កែពូជកីឡាកាសឈ្មោះ Boozer កាលពី៩ឆ្នាំមុន នៅពេលដែលគាត់បាន រើផ្ទះពីរដ្ឋ Tennessee ទៅរស់នៅ រដ្ឋ Alabama វិញ។
Boozer បានវង្វេងបាត់ខ្លួន រកមិនឃើញ បើទោះបីជាមាន ការប្រឹងប្រែង ស្វះស្វែងរកពីម្ចាស់ យ៉ាងណាក៏ដោយ។៩ឆ្នាំក្រោយមក ម្ចាស់ថ្មីដែលបានរើស Boozer ទៅចិញ្ចឹមបានសម្រេចចិត្ត ប្រគល់ឆ្កែដែលមាន អាយុ១០ឆ្នាំមួយនេះ ទៅកាន់ជំរកសត្វ The Foothills នៅរដ្ឋ Colorado ឲ្យជួយមើលថែវាបន្ត ពីព្រោះតែស្ថានភាព គ្រួសាររបស់គេមិនអាចបន្ត មើលថែទាំឆ្កែមួយនេះ ទៀតបាន។
ក្រោយមកជំរកសត្វ The Foothills ក៏បានស្វែងរក អត្តសញ្ញាណរបស់ Boozer ទើបដឹងថាឆ្កែមួយនេះ មិនមែនជាកម្មសិទ្ធិ របស់ម្ចាស់ ដែលនាំវាមកឡើយ គឺវាជាកម្មសិទ្ធិរបស់លោក Lloyd ទៅវិញទេ ទើបពួកគេធ្វើការទាក់ទង ទៅកាន់លោក Lloyd ដើម្បីមកទទួលយកវា ទៅមើលថែរក្សាវិញតែម្តង។
លោក Lloyd បានឲ្យដឹងថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលលឺថា ជំរកសត្វមួយនោះ មានឆ្កែដែលគាត់បានបាត់តាំងពីយូរមកហើយ។ គាត់បាននិយាយថា៖ "នៅពេលដែលខ្ញុំបានលឺវាភ្លាម ខ្ញុំបានយំ ជាពិសេសនៅពេលដែលខ្ញុំ បានឃើញរូបភាពរបស់វា ដែលពួកគេបានផ្ញើរមកឲ្យខ្ញុំ"។
លោក Lloyd បានធ្វើដំណើររយៈពេល ១៨ម៉ោងពីរដ្ឋ Alabama ជាមួយនឹងកូន ២នាក់ទៀត ដើម្បីទៅទទួលយក Boozer ដោយក្តីសប្បាយ លាយទឹកភ្នែក។ គាត់បានឲ្យដឹងថា នៅពេលដែលគាត់បាន ចូលទៅកាន់បន្ទប់នោះភ្លាម Boozer ក៏បានលោតទៅតោងដៃរបស់គាត់ ហើយវាក៏បានបក់កន្ទុយ និងលិតមុខរបស់គាត់ផងដែរ។
លោក Lloyd បានអោបឆ្កែរបស់គាត់ ហើយបាននិយាយ ដោយក្តីរំភើបលាយទឹកភ្នែកថា៖ "ឯងស្អាតណាស់! Boozer ស្វាគមន៍ជាថ្មីសម្លាញ់!"។ គាត់បាននិយាយទៀតថា៖ "ខ្ញុំសប្បាយចិត្តណាស់! វាមិនដែលទៅណាឆ្ងាយនោះទេ គឺវាស្ថិតនៅក្នុងបេះដូងរបស់យើងរហូត។ យើងមិនដែលភ្លេចវានោះឡើយ!"៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព thesun
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!