ផ្លូវធំមួយខ្សែ របស់ចិន សង់លើទឹកទន្លេ ពោរពេញដោយ ទស្សនីយភាព ដ៏ស្រស់ត្រកាល

 
 

ចិន៖ ផ្លូវដ៏អស្ចារ្យមួយខ្សែ ដែលសង់នៅពីលើខ្សែទឹក ដ៏វែងរបស់ប្រទេសចិន ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ និងបានធ្វើឲ្យមនុស្ស ជាច្រើនមានការចាប់អារម្មណ៍ យ៉ាងខ្លាំង។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ផ្លូវធំដ៏ថ្មីស្រឡាងមួយ ដែលមានប្រវែងជិត ១១គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្ត Hubei របស់ប្រទេសចិន ត្រូវបានដាក់ឲ្យដំណើរការ ជាផ្លូវការកាលពីថ្ងៃទី៩ ខែសីហានេះ ដោយបានធ្វើឲ្យ មនុស្សជាច្រើន ជាពិសេសអ្នកដែល បានបើកបរឆ្លងកាត់ ផ្លូវមួយខ្សែនោះ ហាក់មានអារម្មណ៍ប្លែក ក៏ព្រោះតែផ្លូវនេះ ត្រូវបានសង់ឡើង នៅចំកណ្តាលខ្សែទឹកទន្លេ តែម្តង។

ផ្លូវធំមួយខ្សែនេះ ត្រូវបានភ្ជាប់ពីទីក្រុង Xingshan ទៅកាន់ផ្លូវធំ G42 ដែលស្ថិតនៅក្នុងខេត្ត Chengdu ហើយអ្វីដែលជា ចំណុចពិសេសរបស់វា នោះគឺជាការសាងសង់ឡើង នៅកណ្តាលទន្លេ និងមានលក្ខណៈកោង បត់បែនទៅតាមខ្សែទឹក ដែលមានភ្នំតូចៗជាច្រើន ដុះនៅក្បែរៗនោះ ដូច្នេះហើយអ្នកដំណើរ ដែលបានឆ្លងកាត់ ផ្លូវមួយខ្សែនេះ សុទ្ធតែអាចគយគន់ សម្រស់ទេសភាពធម្មជាតិ ដ៏ស្រស់ថ្លា នៅតាមដងទន្លេ និងភ្នំតូចធំ ជាច្រើនផ្សេងទៀត។

ម្យ៉ាងវិញទៀត មូលហេតុដ៏គួរ ឲ្យគោរពមួយដែល នាំឲ្យមានការសាងសង់ផ្លូវ ពីលើកណ្តាលទន្លេ បែបនេះក៏ព្រោះតែ ក្រុមវិស្វករដែល ទទួលខុសត្រូវលើ គម្រោងមួយនេះ មានបំណងចង់ការពារ សម្បត្តិព្រៃឈើជាច្រើន នៅតំបន់នោះ ព្រោះថាបើត្រូវ ធ្វើផ្លូវឆ្លងកាត់ភ្នំ តូចធំនៅម្តុំនោះ ការកាប់ព្រៃឈើ ដើម្បីឆ្ការយកផ្លូវ ច្បាស់ជាមានហើយ ដូច្នេះជម្រើសចុងក្រោយ និងល្អបំផុតនោះ គឺការធ្វើផ្លូវនៅលើទឹក វិញទើបមិនមាន ផលប៉ះពាល់ណាមួយ ដល់ព្រៃឈើ៕

ទិដ្ឋភាពមួយចំនួន នៃផ្លូវធំលើទឹក ដ៏អស្ចារ្យមួយនេះ របស់ប្រទេសចិន៖





ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម