តារាម៉ូដែល ស្រស់ស្អាតម្នាក់ អះអាងថា Ronaldo សុំជួបនាង ម្តងហើយម្តងទៀត បើទោះជា ដឹងថានាង មានមិត្តប្រុស ហើយក៏ដោយ!
អូស្ត្រាលី៖ តារាម៉ូដែលអូស្ត្រាលីម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីនាង បានអះអាងថា កីឡាករបាល់ទាត់ ដ៏ល្បីរបស់ពិភពលោក Cristiano Ronaldo ផ្ញើរសារសុំស្នេហ៍ និងទទូចចង់ជួបរូបនាងយ៉ាងខ្លាំង បើទោះជានាង ធ្លាប់បានប្រាប់ថាខ្លួន មានមិត្តប្រុសរួចហើយ យ៉ាងណាក៏ដោយ។
យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា តារាម៉ូដែល សម្រស់ស្អាតមិនធម្មតា ជនជាតិអូស្ត្រាលី Aline Lima បានអះអាងថាខ្លួនត្រូវបាន Cristiano Ronaldo កីឡាករបាល់ទាត់ វ័យ៣០ឆ្នាំ របស់ក្លឹបយក្សអេស្ប៉ាញ Real Madrid ផ្ញើរសារតាមរយៈ បណ្តាញសង្គម ប្រាប់ថារូបគេ មានចិត្តស្រលាញ់ និងចង់ជួបរូបនាង ហើយក៏មិនប្រកាន់បើទោះជា នាងមានមិត្តប្រុស រួចហើយក៏ដោយ និងព្រមទាំងសុំឲ្យនាង ផ្ញើររូបភាពដែលនាង បានថតនៅឯកន្លែងហាត់ប្រាណ ទៅឲ្យរូបគេទៀតផង។
Cristiano Ronaldo តារាបាល់ទាត់ដ៏ល្បី របស់ក្លឹបយក្សអេស្ប៉ាញ Real Madrid
ក្នុងនោះ Lima ក៏បានលើកឡើងទៀតថា នាងបានបដិសេធ ការស្នើសុំជួបរបស់ Ronaldo ជាច្រើនលើកមកហើយ និងព្រមទាំងបានបញ្ជាក់ថា ខ្លាចចិត្តមិត្តប្រុសរបស់ខ្លួន ដែលមានឈ្មោះថា Alex និងជាអ្នកគាំទ្រ ក្លឹបបាល់ទាត់ Real Madrid មួយរូបដែរនោះ មិនសប្បាយចិត្ត ចំពោះទង្វើបែបនេះ។
យ៉ាងណាមិញ មិនទាន់មានប្រតិកម្មណាមួយ ពីសំណាក់តារាបាល់ទាត់ដ៏ល្បីរូបនេះ ជុំវិញការលើកឡើង របស់តារាម៉ូដែលនាង Lima នៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ព័ត៌មានដ៏រសើប រវាងទំនាក់ទំនងរបស់ តារាទាំង២នេះ គឺចាប់ផ្តើមមានឡើង ជាហូរហែរបន្ទាប់ពី Ronaldo បានបែកបាក់ជាមួយ នឹងអតីតគូស្នេហ៍ ដ៏ស្រស់ស្អាតរបស់ខ្លួន និងជាតារាម៉ូដែលដ៏ល្បី គឺនាង Irina Shayk កាលពីដើមឆ្នាំនេះ៕
សម្រស់របស់នាង ALine Lima បែបណាទៅ ទើបធ្វើឲ្យ CR7 តាមស្រលាញ់ដល់ថ្នាក់បែបនេះ៖
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!