និស្សិតស្រីឆ្នាំ ទី២ ត្រូវនិស្សិតប្រុសគ្នា ឯង សម្លាប់ចោល ទាំងមិនទាន់ ចូលសិល្បៈបានល្បីឈ្មោះ

 
 

ចិន៖ និស្សិតស្រីមួយរូប ដែលបាត់ខ្លួន លើសពី មួយសប្ដាហ៍ ត្រូវបាន រាយការណ៍ថា នាងត្រូវបាន មិត្ដរួមថ្នាក់ប្រុស សម្លាប់ ក្រោយពី ចាប់រំលោភ មិនបានសម្រេច។

តាមប្រភពព័ត៌មាន នារីរងគ្រោះ Zhou Yunlu​ ដែលមានបំណង ប្រាថ្នា ក្លាយជា តារាល្បីមួយរូបនេះ គឺជា និស្សិតស្រី ឆ្នាំទី ២ ផ្នែកសម្ដែង ក្នុងមហាវិទ្យាល័យផ្នែក ទំនាក់ទំនង ក្នុងទីក្រុង ប៉េកាំង។ នៅក្នុងនោះ បន្ដឲ្យដឹងថា សារជាអក្សរ ដែលមាននៅក្នុង WeChat  ត្រូវបាន ចែកចាយ យ៉ាងឆាប់រហ័ស ពីការបាត់ខ្លួនរបស់នាង នៅក្នុងសាលារៀន និង ត្រូវបាន លេចលឺទៅដល់ អ្នកសារព័ត៌មាន។ 

ក្រោយពីមានការភ្ញាក់ផ្អើល និងការបាត់ខ្លួននារីដ៏ស្រស់ស្អាតនេះ ខាងប៉ូលីស បានចាត់វិធានការណ៍ កាលពីយប់ម្សិលមិញ​នេះ និង ឃាត់ខ្លួន ជនសង្ស័យម្នាក់ អាយុ ២៣ឆ្នាំ ឈ្មោះថា Li។  

ជាមួយគ្នានេះ ជនសង្ស័យខាងលើ បានប្រាប់ប៉ូលីសថា ខ្លួនបានសម្លាប់ នារី Zhou Yunlu​ បន្ទាប់ពី ចាប់រំលោភ នាងមិនបាន សម្រេច តែទោះជាយ៉ាងណា មិនទាន់មាន ព័ត៌មានច្បាស់ការណាមួយ បានបញ្ជាក់ពី អាវុធ ដែលជនសង្ស័យនេះ ប្រើក្នុងការធ្វើឃាត និស្សិតស្រី ខាងលើនេះទេ និងសាកសពនាង ក៏មិនទាន់រកឃើញ ដូចគ្នា។

គួរបញ្ជាក់ថា នារីរងគ្រោះ និងជនសង្ស័យ ស្គាល់គ្នា ខណៈដែលនាង Zhou Yunlu​ គឺជាតួសម្ដែងមួយ​ ដែលមានមេជាអ្នករៀបចំ គឺជាជនសង្ស័យ៕


រូបភាព ជនសង្ស័យ និងនារីរងគ្រោះ


រូបភាពនារីរងគ្រោះ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម