ដេញចេញ ពីមុខតូប ត្រូវជនវិកលចរិត គប់នឹងដុំថ្ម ដេរ៥ថ្នេរ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវមនុស្សវិកលចរិត ទាញដុំថ្មគប់បណ្តាលឲ្យ បែកក្បាលដេរដល់ ទៅ៥ថ្មេរ ព្រោះតែដេញជនវិកលចរិកនោះ ឲ្យដើរចេញពីតូបលក់ដូររបស់ខ្លួន បង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពី លោកអនុសេនីយ៍ឯក សុខ ថៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះពន្លាបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ វឿង ស៊ីនួន អាយុ៣១ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរលក់គ្រឿងទេស ។ ចំណែកជនវិកលចរិត ត្រូវបានគេស្គាល់ថាមានឈ្មោះ ម៉ាយ ឆាយ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានស្តីឲ្យជនវិកលខណៈពេលដែល ជននោះដើរទៅក្បែរតូបលក់ដូររបស់ខ្លួន ពេលនោះជនវិកលចរិត ខឹងសម្បារក៏ទាញដុំថ្មគប់ ត្រូវចំក្បាលបណ្តាលឲ្យ បែកដេរចំនួន៥ថ្នេរ ។ ក្រោយពីធ្វើសកម្មភាពរួច ជនវិកលចរិតត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ព្រះពន្លា ចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង តែដោយជននោះជា មនុស្សវិកលចរិក សមត្ថកិច្ចក៏លែងវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!