រថយន្តកាមរីឆ្លាម មួយគ្រឿង បើកធ្លាក់ ប្រឡាយទឹកស្អុយ សង្ស័យអ្នកបើកបរ ស្រវឹង

 
 

ភ្នំពេញ៖ រថយន្តកាមរីឆ្លាម១គ្រឿង សង្ស័យអ្នកបើកបរស្រវឹងស្រា បានជ្រុលទៅធ្លាក់ក្នុង ទឹកប្រឡាយ ទឹកស្អុយ សំណាងល្អ មិនបង្កគ្រោះថ្នាក់ ដល់មនុស្សឡើយ។ ហេតុការណ៌នេះកើតឡើងនៅម៉ោង ៨៖៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីឆ្លាម ពណ៌ស្ករ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A-5854 បើកក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿន សង្ស័យអ្នកបើកបរស្រវឹង ស្រា ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរ៉េចង្កូត បុកដើមក្រខុបបាក់អស់១ដើម ជ្រុលទៅធ្លាក់ ទៅក្នុងប្រឡាយទឹកស្អុយ លិចពាក់កណ្តាលរថយន្ត ភ្លាមនោះអ្នកបើកបរ មិនមានរងរបួសអ្វីទេ ក៏បានបើកទ្វារ ចេញមកក្រៅឡើងជិះម៉ូតូឌុបទៅផ្ទះ ដោយហៅប្រពន្ធចេញមុខមកដោះស្រាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុដោយពិនិត្យមើលថា គ្មានបង្ក គ្រោះថ្នាក់ ដល់អ្នកដ៏ទៃ បានឲ្យដំណាងខាងរថយន្ត ហៅរថយន្តមកស្ទួចយក រថយន្តចេញពីទឹក យកទៅជួសជុល ដោយខ្លួនឯង៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម