បុរសម្នាក់ ត្រូវជនមិនស្គាល់ មុខ កាប់មួយពូថៅ ចំក្បាលស្លាប់ភ្លាមៗ នៅសង្កាត់ ភ្នំពេញថ្មី

 
 

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅម៉ោងប្រមាណ ៧៖៤០នាទីយប់ ថ្ងៃទី១២ ខែសីហានេះ មាន ករណី បុរសម្នាក់ត្រូវបានជន មិនស្គាល់មុខ កាប់មួយពូថៅចំក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើង ស្ថិតត្រង់ផ្លូវដីថ្មី កែងផ្លូវ២០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

កម្លាំងនគរបាលបានឲ្យដឹងថា ជនដៃដល់មានគ្នា២នាក់ បានកាប់សម្លាប់បុរសម្នាក់នេះ ហើយជិះគេច ខ្លួនបាត់។ ជនរងគ្រោះ និងជនដៃដល់ទំនងជាអ្នកស្គាល់គ្នា ។

នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ខណៈសមត្ថកិច្ច បានចុះ ពិនិត្យមើល កន្លែងហេតុភ្លាមៗផងដែរ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម