យក​ទូរស័ព្ទ​ទើប​ឆក់​បាន​ទៅ​បញ្ចាំង ម្ចាស់​ហាង​ ស្គាល់​ម្ចាស់​ទូរស័ព្ទ​ ជា​ភេទ​ទី​៣​ ដូច​គ្នា ត្រូវ​ជាប់​ខ្នោះ

 
 

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​រួច​យក​ ទៅ​បញ្ចាំ​ង ត្រូវ​បាន​ ម្ចាស់​ហាង​ប្តឹង​នគរបាល​ប៉ុស្តិ៍​ សង្កាត់​ព្រះ​ពន្លា​ឱ្យ​ចាប់​ ឃាត់ខ្លួន​ប្រគល់​ឲ្យ​ នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដើម្បី​ចាត់ការ​បន្ត​តាម​ និ​តិ​វិធី​ច្បាប់​។

លោក​វរសេនីយ៍ត្រី ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​ កម្រិត​ស្រាល​ ស្តីទី​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ លឹ​ម រ៉ា​ទ្រី ហៅ​រស់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ គឺជា​ជន​ដែល​ ប្រើប្រាស់​គ្រឿងញៀន ។ កាលពី​ វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៥ នៅ​ក្នុង​បរិវេណ​វេទិការ ​ខេត្តបន្ទាយមានជ័យ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ មាន​ករណី​ចោរឆក់​ ទូរស័ព្ទ​ដៃ​ម៉ាក Samsung Galaxy Note 2  ពណ៌​ខ្មៅ​ ១​គ្រឿង ដែល​មាន​ម្ចាស់​ឈ្មោះ ផេង សា​រឿ​ន ហៅ​តន ភេទ​ប្រុស​(​ភេទ​ទី​៣) អាយុ​២៧​ឆ្នាំ នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ដែល​បង្ក​ឡើង​ ដោយ​ឈ្មោះ លឹ​ម រ៉ា​ទ្រី ហៅ​រស់ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ ឆក់​ទូរស័ព្ទ​ដៃ​ បាន​សម្រេច ជន​នេះ​ បាន​រត់គេច​ខ្លួន ហើយ​យក​ទូរស័ព្ទ​ ដៃ​ទៅ​បញ្ចាំ​ទាំង​យប់​ ឲ្យ​ឈ្មោះ ស ណាគ្រី ភេទ​ប្រុស​(​ភេទ​ទី​៣) អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ពេល​នោះ​ម្ចាស់​ហាង​ បាន​ពិនិត្យ​មើល​ ទូរស័ព្ទ​ដៃ និង​ឃើញ​ រូបថត​ម្ចាស់​ទូរស័ព្ទ​ដៃ​ដែល​ ស្គាល់គ្នា​និង​ស្រប​ពេល​ ដែល​ម្ចាស់​ទូរស័ព្ទ​ដៃ​ បាន​តេ​ប្រាប់​ផង​ នោះ​ក៏​ប្តឹង​ សមត្ថកិច្ច​នគរបាល​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ព្រះ​ពន្លា​ឲ្យ​ ចាប់ខ្លួន​តែ​ម្តង រួម​ទាំង​ដកហូត​ បាន​វត្ថុ​តាង​ ទូរស័ព្ទ​ដៃ​ដែល​ ជនសង្ស័យ​ឆក់​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ពិតជា​ បាន​ឆក់​យក​ ទូរស័ព្ទ​ដៃ​គេ​មែន ខណៈ​ពេល​ដែល​ម្ចាស់​ទូរស័ព្ទ​កំពុង និយាយ​ទូរស័ព្ទ​នៅ​ ក្នុង​បរិវេណ​វេទិការ​ ខេត្ត​បន្ទាយ​មានជ័យ រួច​បម្រុង​បញ្ចាំ​ង ក៏​ត្រូវ​សមត្ថកិច្ច​ ចាប់ខ្លួន​តែ​ម្តង ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​ សមត្ថកិច្ច​កំពុង​ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​ ចាត់ការ​តាម​ និ​តិ​វិធី​ច្បាប់ ចំណែក​ទូរស័ព្ទ​ដៃ​ សមត្ថកិច្ច​បាន​ ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​នា​រសៀល​ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥​នេះ​ផង​ដែរ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម