ទីតាំងស្តុកឈើ មួយកន្លែង និងរថយន្ត សាំងយ៉ុង ដឹកឈើពេញ ត្រូវបានកម្លាំង សមត្ថកិច្ច ខេត្តត្បូងឃ្មុំ បង្ក្រាបបាន

 
 

(ត្បូងឃ្មុំ)៖លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលខេត្ត បានចុះបង្រ្កាប២ករណី, ទី១៖ រថយន្ត Land Cruiser មួយគ្រឿង និងមនុស្សចំនួន២នាក់ រួមនឹងឈើមួយចំនួន ត្រូវបាន កម្លាំងនគរបាលខេត្ត ត្បូងឃ្មុំ ដឹកនាំដោយព្រះរាជអាជ្ញា ហ៊ាង សុភ័ក្រ្ត បានចាប់ឃាត់ នៅទីតាំង ស្តុកឈើមួយកន្លែង ស្ថិតនៅចំណុចខ្នងក្រពើ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ករណីទី២៖ រថយន្តសាំងយ៉ុង ដឹកឈើធ្នង់ពេញ ចាប់ឃាត់បាននៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយឡែក ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា មនុស្ស២នាក់ត្រូវឃាត់ទុក និងទីតាំងស្តុកឈើ នោះត្រូវបានបិទ បណ្តោះអាសន្ន រួមនឹងរថយន្តសាំងយ៉ុងដឹកឈើធ្នង់ មិនទាន់ដឹងចំនួនឈើ ប៉ុន្មាននោះទេ ដោយនឹងរាប់នៅថ្ងៃ ស្អែកដោយក្រុមកម្លាំងជំនាញ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម