អ្នកសង្កាត់ព្រៃស នាំគ្នាទៅធ្វើបុណ្យ តាមព្រំដែន ជួបគ្រោះក្រឡាប់ រថយន្ត ស្លាប់១២នាក់ របួស២៤នាក់
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ៣៦នាក់ នាំគ្នាទៅធ្វើបុណ្យតាមបណ្តាវត្ត នៅតាមជាយដែនក្នុងខេត្ត ឧត្តរមានជ័យ បានជួបគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្តធ្លាក់ពី លើភ្នំដងរ៉ែក បណ្តាលឲ្យស្លាប់ ១២នាក់ និងរបួស២៤នាក់ នាម៉ោង១០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០១៥នេះ នៅភូមិជើង ភ្នំឃុំត្រ ពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ឲ្យដឹងនៅ ក្រោយពេលកើតហេតុភ្លាមៗថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានទីលំនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក បន្តថា ក្រុមប្រជាពលរដ្ឋរងគ្រោះ បាននាំគ្នាទៅដើរធ្វើបុណ្យ នៅតាមបណ្តាវត្តនានា នៅជាយដែន ហើយក៏នាំគ្នាហួសទៅលេងនៅច្រកជាំ តែបែរជួបគ្រោះអកុសលតែម្តង។
ក្រោយកើតហេតុភ្លាមៗ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត បាន បញ្ជាកងកម្លាំងសមត្ថកិច្ច អាជ្ញាធរ រួមទាំងរថយន្តសង្រ្គោះ គ្រប់អង្គភាព ចេញទៅជួយសង្រ្គោះ ប្រជាពលរដ្ឋភ្លាមៗ ហើយជនរងគ្រោះ ក៏ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់ នៅតាមមន្ទីរពេទ្យនៅ ស្រុកអន្លង់វែង និងក្នុងទីរួមខេត្ត។
បើតាមលោកឧត្តមសេនីយ៍ ម៉ែន លី ជនរងគ្រោះដែលស្លាប់១២នាក់ មានស្រី១១នាក់ ហើយអ្នករងរបួស២៤នាក់ មានស្រី២២នាក់។ លោកស្នងការ ក៏បានបញ្ជាក់ផងដែរថា ជនរងគ្រោះសុទ្ធតែជាមនុស្សចំណាស់។
ទោះបីជាយ៉ាង លោកស្នងការមិនទាន់បញ្ជាក់ពីមូលហេតុ នៃការក្រឡាប់រថយន្តនេះនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!