ចាប់ខ្លួនស្ត្រីសង្ស័យម្នាក់បន្ទាប់ពី ច្របាច់កស្ត្រីម្នាក់ ប្លន់ម៉ូតូ និងកាបូបលុយ មិនបានសម្រេច
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោធ្វើការ ឃាត់ខ្លួនបាន បន្ទាប់ពីបាន រួមដៃគ្នាជាមួយបក្ខពួកដែលជា បុរសម្នាក់ទៀតធ្វើ សកម្មភាពល្បួង ឲ្យស្ត្រីម្នាក់ ទៅជួប រួចបានចាប់ ច្របាច់ក ប្លន់យកម៉ូតូ និងកាបូបលុយ មិនបានសម្រេច ត្រូវបានម្ចាស់ ផ្ទះជួលចូលទៅ ជួយទាន់ពេលវេលា ទើបបក្ខពួល បានរត់គេចខ្លួនបាត់ស្រមោល នៅសល់តែស្ត្រីរូបនោះ ក៏ត្រូវបានប៉ូលិស ឃាត់ខ្លួនបាន នាំយកទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៥០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅត្រង់ចំណុច ផ្ទះជួលស្ថិត ក្នុងភូមិខ្វាខាងកើត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស្ត្រីសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ ភន់ ស្រីនាង អាយុ២៨ឆ្នាំ មុខរបរ លក់ត្រី ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ និងបក្ខពួកម្នាក់ទៀត ដែលជាបុរស ឈ្មោះ ដាវីត អាយុ២៥ឆ្នាំ បានរត់គេច ខ្លួនបាត់ស្រមោល ។ ដោយឡែកស្ត្រី រងគ្រោះឈ្មោះ រិទ្ធិ ស៊ីនឿន អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយទ្រព្យសម្បត្តិ ដែលជនសង្ស័យ ប្លន់មិនបាន សម្រេចនោះ មានកាបូបលុយ១ និងម៉ូតូម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1C-2476 មួយគ្រឿង ផងដែរ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!