សេ១២៥បុកសេ១០០ពេញទំហឹងលាន់ ដូចរន្ទះ សន្លប់ទាំងសងខាង នៅស្វាយរៀង (វីដេអូ)
ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់រវាងម៉ូតូ និងម៉ូតូបុកគ្នា លាន់ដូចរន្ទះ កណ្តាលភ្លៀងរលឹម បណ្តាលឲ្យ មនុស្ស ២នាក់ រងរបួសធ្ងន់ធ្ងរ បែកក្បាល បាក់ជើង បាក់ស្មា សន្លប់នៅនឹង កន្លែងគួរឲ្យសង្វេគ ។ ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៣ សីហា ២០១៥ នៅចំណុចផ្លូវបំបែក ជាបួន ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមមន្ត្រីនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រីង ឆាន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ រងរបួសបែក ក្បាលធ្ងន់ធ្ងរ និងបាក់ស្មងជើង ខាងឆ្វេង សន្លប់នៅនឹង កន្លែងកើតហេតុ ។ ចំណែកជនបង្កឈ្មោះ ស៊ុក រតនពិសេស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ វិទ្យាល័យស្វាយរៀង មានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងរបួស ពកក្បាល បាក់ស្មាខាងស្តាំ សន្លប់នៅនឹង កន្លែងកើតហេតុដូចគ្នា ។
ប្រភពបន្តទៀតថា បើតាមអ្នកបានឃើញផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា មុនពេលកើត ហេតុគេឃើញ បុរសឈ្មោះ ព្រីង ឆាន ជិះម៉ូតូម៉ាកហុងដា សេ១០០ ពណ៌ព្រីងទុំ អត់ស្លាកលេខ បើកបរពីទិសខាង ជើងទៅត្បូងយឺតៗ ឆ្លងផ្លូវបំបែកជាបួន ជិតផុតទៅហើយ ស្រាប់តែមានយុវជន ម្នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ បើកបរយ៉ាងលឿន ពីទិសខាងលិច ទៅកើត ក៏បុកម៉ូតូបុរសរងគ្រោះ ចំពាក់កណ្តាលពេញ ទំហឹងលាន់ ដូចរន្ទះអូសចម្ងាយ៤ម៉ែត្រ ដួលបោកទៅលើ ខឿនចញ្ចើមថ្នល់ បណ្តាលឲ្យឈ្មោះ ព្រីង ឆាន បែកក្បាលធ្ងន់ធ្ងរ និងបាក់ស្មងជើងខាងឆ្វេង ប្រកាច់មួល សន្លប់នៅនឹងកន្លែង ហើយនេះសំណាងល្អ មានពាក់មួកសុវត្តិភាព កុំអីមិនដឹងវាសនាយ៉ាងណាឡើយ រីឯជនបង្កខ្ទាតចេញ ពីម៉ូតូបុកស្មាទៅ នឹងចិញ្ចើមថ្នល់ បាក់ស្មាខាងស្តាំ និងបោកក្បាលទៅលើថ្នល់ពក ក្បាលធ្ងន់ធ្ងរ សន្លប់ស្តូក ស្តឹងគួរឲ្យសង្វេគ ។
បន្ទាប់មកសមត្ថកិច្ចហៅរថយន្តសាមុយដឹកជនរងគ្រោះទាំងពីរនាក់ទៅ កាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ រីឯម៉ូតូទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំ សមត្ថកិច្ចយកទៅរក្សារទុកនៅ ការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការនគបាល ខេត្តស្វាយរៀងដើម្បី ដោះស្រាយតាម នីតិវិធីច្បាប់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!