ប្រទះឃើញ មន្ត្រីនគរបាល ការពារ ព្រំដែនគោក លេខ៦២៣ ម្នាក់ស្លាប់ក្នុង រថយន្តមិនដឹង មូលហេតុ
រតនគិរីៈ កម្លាំងនគរបាល វរៈការពារព្រំដែនគោក លេខ៦២៣ ម្នាក់ បានស្លាប់នៅក្នុងរថយន្តរបស់ខ្លួន ដោយមិន ដឹងមូលហេតុ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំងាយប្រមាណ ជិត១ គីឡូម៉ែត្រ ពីប៉ុស្តិ៍សង្កេតការ អូរលាវ ស្ថិតតាមខ្សែបន្ទាប់ព្រំដែន ក្នុងភូមិក្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ហេតុការណ៍ គួរអោយ ភ្ញាក់ផ្អើលនេះ កើតឡើង នៅព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដោយប្រជាពលរដ្ឋ ប្រទះឃើញ បានរាយការណ៍ មកសមត្ថកិច្ច ទើបបានដឹងហេតុការណ៍ នេះកើតឡើង។
លោកវរសេនីយ៍ឯក ងួន សុវណ្ណា មេបញ្ជាការវរៈសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៦២៣ បានឲ្យ ដឹងថា មន្ត្រីនគរបាលវរៈព្រំដែន ដែលស្លាប់នោះ មានឈ្មោះ បូ សារិន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ជានាយរង បុស្តិ៍ សង្កេតការលេខ៧០១ អូរលាវ ប្រពន្ធឈ្មោះ អែម មឹម អាយុ៥៥ឆ្នាំ មុខរបរជាមេផ្ទះ មានកូនស្រីចំនួន២នាក់ ក្នុងបន្ទុក មានទីលំនៅ បច្ចុប្បន្ន នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកងួន សុវណ្ណា ប្រាប់បន្តថាមន្ត្រីនគរបាលរូបនោះ ស្លាប់ដោយសារខ្យល់គ នៅក្នុងរថយន្ត ម៉ាកម៉ុង តេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2C-8633 ដែលគាត់បានបើកឡាន ទៅតាមផ្លូវប្រទេស វៀតណាម បំណងមកផ្ទះនៅអូរយ៉ាដាវ។
បើតាមមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តរតនគិរី ដែលចុះពិនិត្យ សពនៅ មិនទាន់បានបញ្ជាក់ពីមូលហេតុ នាំអោយជនរងគ្រោះបាត់បង់ជីវិត នៅឡើយទេ ដោយបញ្ជាក់ថារង់ចាំការស្រាវ ជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ដឹកបញ្ជូនប្រគល់ឲ្យ ក្រុមគ្រួសារយកមក ធ្វើបុណ្យ តាមប្រពៃណី ខ្មែរនៅ លំនៅដ្ឋានខាងលើ។
គួររំលឹកផងដែរថា កាលពីពេលកន្លងមក មន្ត្រីយោធាថ្នាក់មេប៉ុស្តិ៍ ច្រក របៀងភូមិភិ ចងកស្លាប់នៅ កន្លែង ប៉ុស្តិ៍ និងករណីមួយទៀត នេះថ្នាក់នាយរងប៉ុស្តិ៍ (នគរបាល) បានស្លាប់ក្នុងរថយន្ត ចំងាយពីប៉ុស្តិ៍ប្រមាណ ជិត១ គីឡូម៉ែត្រពីប៉ុស្តិ៍ដែលខ្លួនឈរជើង តែមិនទាន់ដឹងមូលហេតុពិតប្រាកដ។ គួរតែថ្នាក់លើបើ ការស៊ើបអង្កេត អោយបាន ច្បាស់លាស់ ជៀសវាងអ្នកស្លាប់ទៅរងនូវភាពអយុត្តិធម៌ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!