បុរសម្នាក់ បន្លំចូលកាច់កម៉ូតូ រួចជិះ បំបុក អ្នកហែកសំបុត្រ គេចខ្លួនបាត់

 
 

ភ្នំពេញៈ មានករណីបន្លំ ចូលកាច់កម៉ូតូ មួយបានរួចជិះ បំបុកអ្នកហែកសំបុត្រ គេចខ្លួនបាត់ បានកើតឡើង នៅក្នុងបរិវេណ សកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីវេលាម៉ោង៧ នឹង៥០នាទី ព្រលប់ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់ពីនារីម្នាក់ជា អ្នកកឹបនិងហែកសំបុត្រម៉ូតូ ក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រាប់ថា នៅម៉ោងជាង៧ព្រលប់ ជាម៉ោងដែលនិស្សិត ចេញពីសាលា ដូចសព្វដង គាត់តែងតែ ឈរហែកសំបុត្រម៉ូតូកង់ ដែលនិស្សិតរៀន នៅក្នុងនេះផ្ញើរពុំដែលមានបញ្ហាអីនោះទេ ទើបតែថ្ងៃនេះទេដែលជាលើកទី១ហើយ មានជន សង្ស័យមកបន្លំ ចូលកាច់ក យកម៉ូតូរបស់ គេហើយជិះបំបុក ចេញគេចខ្លួន ដោយសុវត្ថិភាព ដូចគ្នានោះដែរ។

និស្សិតដែលជាម្ចាស់ម៉ូតូ មានឈ្មោះ ឈ កក្កដា ស្នាក់នៅម្តុំមន្ទីរពេទ្យរុស្សុី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំករមន បាននិយាយថា ម៉ូតូដែលបាត់ដោយជនសង្ស័យ ចូលកាច់កយកនោះ ម៉ាកសង់ស៊េរី ២០១២ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង ១N-៥៧០០ គាត់តែងតែផ្ញើរនៅ ក្នុងសាលានេះ មិនដែលមានអីនោះទេ ទើបតែថ្ងៃនេះ ដែលចោរចូល កាច់កយកម៉ូតូ របស់គាត់ ក្រោយពីបាត់គាត់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ វត្តភ្នំ ដើម្បីអោយ ខាងម្ចាស់ដែល ទទួលផ្ញើរ ជួយចេញសំណងដល់គាត់ផង ។

ជាចុងក្រោយ ប្អូនស្រីដែលទទួលមើលផ្ញើរម៉ូតូនៅ ក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រង សូមផ្តាំផ្ញើរទៅដល់ បងប្អូន ដែលរកសុីទទួលផ្ញើរម៉ូតូ នៅតាមសាលា ទីផ្សារ រឺកន្លែងកំសាន្តផ្សេងៗ មេត្តាប្រុងប្រយ័ត្នផង ព្រោះ នេះជាល្បិចថ្មី របស់ជនខិលខូច ដែលបន្លំខ្លួនដូចនិស្សិត ហើយកាច់កម៉ូតូយកររៀបនេះ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម