ព្រីម លីហ្សា ប្រាប់មូលហេតុ ដែលនាង ចូលចិត្តប្រើម៉ាកល្បីៗ តម្លៃរាប់ពាន់ ម៉ឺនដុល្លារ (មានវីដេអូ)
ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនប្រហែល ជាបានស្គាល់ហើយនូវ តារាស្រីមួយដួង ដែលមានភាពលេចធ្លោ ជាងអ្នកសិល្បៈដទៃផ្សេងទៀត ក៏ព្រោះតែនាងចូលចិត្ត បង្ហាញភាពហ៊ឺហារ ដោយការទិញសម្លៀកបំពាក់ កាបូប និងគ្រឿងលំអខ្លួនផ្សេងៗទៀត ដែលសុទ្ធតែម៉ាកល្បី និងមានតម្លៃខ្ទង់ម៉ឺនដុល្លារ យកមកស្លៀកពាក់ ដែលនោះគឺកញ្ញា ព្រីម លីហ្សា។ តែប្រិយមិត្តមាន បានដឹងហើយឬនៅ ថាតើអ្វីដែលស្ថិតនៅពីក្រោយ មូលហេតុដែលនាំឲ្យ តារាស្រីរូបនេះ ជ្រើសរើសយកសម្លៀកបំពាក់ ដ៏ថ្លៃៗមកស្លៀកពាក់ បែបនេះទៅវិញ?
តាមរយ:កិច្ចសម្ភាសន៍របស់នាង ជាមួយស្ថានីយ៍ទូរទស្សន៍ PNN បានឲ្យដឹងថា មូលហេតុដែលនាំឲ្យកញ្ញា ព្រីម លីហ្សា ចូលចិត្តស្លៀកពាក់ និងបង្ហាញនូវរបស់របរថ្លៃៗ ដូចជាសម្លៀកបំពាក់ ស្បែកជើង ឬកាបូបដែលសុទ្ធសឹង ជាម៉ាកល្បីៗបែបនេះ ដោយសារតែកញ្ញា ចង់លើកស្ទួយកេរ្ត៍ឈ្មោះ របស់សិល្បៈជាតិ និងខ្លួនឯងផងដែរ ដោយនាងបានលើកឡើងថា ការស្លៀកពាក់បែបនេះ គឺដើម្បីចង់បង្ហាញទៅដល់មហាជន ព្រមទាំងបរទេស ឲ្យបានដឹងថា អ្នកសិល្បៈខ្មែរក៏មាន លទ្ធភាពក្នុងការស្លៀកពាក់ ប្រើប្រាស់របស់របរថ្លៃៗ មិនចាញ់ពួកគេប៉ុន្មានឡើយ។
ជាមួយគ្នានេះដែរ កញ្ញា ព្រីម លីហ្សា ក៏បានអះអាងទៀតថា តាមពិតទៅបើតាម ទីផ្សារសម្តែងក្នុងស្រុក នាងមិនអាចរកប្រាក់ បានរាប់ពាន់ម៉ឺនដុល្លារ ដើម្បីទិញរបស់របរ ទាំងនោះឡើយ តែនាងមានភ្នាក់ងារមួយ នៅប្រទេសសិង្ហបុរី ដើម្បីជួយរកការងារ ដូចជាការ ដើរម៉ូតនៅក្រៅប្រទេសជាដើម ដែលអាចឲ្យនាង រកប្រាក់ចំណូលបានលើស ទីផ្សារក្នុងស្រុកច្រើនគួរសម និងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ចំណាយទៅលើ របស់របរទាំងនោះ។
យ៉ាងណាមិញ ចំពោះមតិមហាជនជាច្រើន រិះគន់លើភាពស៊ិចស៊ី របស់ខ្លួននោះ លីហ្សា ក៏បានបញ្ជាក់ដែរថា នាងបានដឹង និងព្រមទទួលយក ការរិះគន់ទាំងនោះ ហើយនាងនឹងស្ថាបនាខ្លួនឯង ឲ្យរឹតតែល្អប្រសើរ តែទោះយ៉ាងណាក៏ដោយ កញ្ញាក៏មិនភ្លេចថា ខ្លួនជាស្ត្រីខ្មែរ មួយរូបឡើយ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ PNN
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!