ក្មេងស្រីជំទង់ អាយុ ១៦ឆ្នាំ ទ្រាំលែងបាន រត់ចេញពីផ្ទះ ឪពុកតាមទាន់ វាយទាត់ធាក់ យ៉ាងទក់សាច់ (មានវីដេអូ)

 
 

ចិន៖ វីដេអូឃ្លីបមួយ ជារឿងហេតុកើតឡើងនៅចិន បានកំពុងតែល្បីនៅលើអនឡាញ ពេលថ្មីៗនេះ ព្រោះតែក្នុងនោះ គេឃើញបុរសម្នាក់ វាយកូនស្រីវ័យជំទង់របស់ខ្លួន នៅទីសាធារណ:យ៉ាងចាស់ដៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រី អាយុ ១៦ឆ្នាំម្នាក់ បានរត់ចេញពីផ្ទះ តែត្រូវឪពុកតាមរកឃើញ អូសត្រឡប់ទៅផ្ទះវិញ។ ដោយសារតែការរឹងរូស ចចេសមិនព្រមទៅតាម ទើបបុរសជាឪពុកបានប្រើធម៌ក្តៅ វាយ និងទាត់ ទៅលើក្មេងស្រីជាកូន យ៉ាងដំណំតែម្តង។

បើតាមការបកស្រាយពីក្មេងស្រីនោះ បានអះអាងថា ឪពុកនាងតែងតែវាយដំច្រំធាក់ តាំងតែពីនាង នៅអាយុ ១៣ឆ្នាំមកម្ល៉េះ។ នាងធ្លាប់បានសួរម្តាយដែរថា ហេតុអ្វីក៏ម្តាយនាង មិនចាកចេញឲ្យផុត ពីប្តីរបៀបនេះទៅ? ម្តាយនាងបានឆ្លើយប្រាប់រូបនាងជាកូនស្រីថា រឹងប៉ឹងឡើង និងរៀនសម្របនឹងការរស់នៅ រងការវាយដំចឹងសិនទៅកូន។

ចំណែកខាងបុរសជាឪពុក បានបកស្រាយវិញថា គាត់គ្រាន់តែព្យាយាមប្រដែរប្រដៅកូនស្រីប៉ុណ្ណោះ ហើយវាជាធម្មជាតិសំរាប់ឪពុកម្តាយគ្រប់រូប ដែលត្រូវធ្វើបែបនេះទៅហើយ។ គាត់បន្ថែមថា កាលគាត់នៅតូច គាត់ក៏ត្រូវឪពុកវាយដំច្រំធាក់ដូចតែគ្នាដែរ ចឹងហើយគាត់ក៏ធ្វើបែបនេះដូចគ្នាទៅ។

ទោះជាយ៉ាងណា ករណីនេះបានដឹងលឺទៅដល់ប៉ូលីស និងក្រោយមក ក្មេងស្រីដែលត្រូវឪពុកប្រើហិង្សារូបនេះ ទទួលបានការមើលថែទាំ ដែលជាសេវាសង្គមមួយ ឧបត្ថម្ភដោយរដ្ឋ រហូតដល់នាងពេញវ័យ គ្រប់អាយុ ១៨ឆ្នាំ។

ប៉ូលីសបានថ្លែងឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានប្អូនស្រីម្នាក់ទៀត អាយុ ៣ឆ្នាំ រស់នៅជាមួយម្តាយ ប៉ុន្តែខាងសមត្ថកិច្ចមិនបានយកនាងទៅកាន់សេវាសង្គមដូចបងស្រីរបស់គេទេ ព្រោះថាបុរសជាឪពុក មិនបានប្រើហិង្សាណាមួយទៅលើនាងនៅឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ TomoNews

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម