ក្មេងទំនើង ២ក្រុម វាយគ្នានៅមុខ ក្លិបកម្សាន្តហាយ
រាជធានីភ្នំពេញ ៖ ក្មេងទំនើង២ក្រុមបានវាយគ្នា បន្ទាប់ពីចេញពីរាំលេងកម្សាន្តរួច បង្កការភ្ញាក់ផ្អើលយ៉ាងអនាធិបតេយ្យ ដែលហេតុការណ៍នេះបាន កើតឡើងកាលពី វេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៥ នៅចំណុចមុខក្លិបកម្សាន្តហាយ ក្នុងបរិវេណ ផ្សារទំនើបស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ហេតុការណ៍នេះ គេបានសង្កេតឃើញយុវជន-យុវនារីស្ទាវៗ ដែលតែងតែចូលរាំលេង កម្សាន្តនៅក្នុងក្លិបកម្សាន្តហាយ រាំលេងកម្សាន្តរួចតែងតែ បង្កជាជម្លោះរហូតឈានដល់ការ ប្រើហិង្សាវាយតប់គ្នា ដូចជាករណីនេះជាដើម គឺមានយុវជនទំនើង ២ក្រុមបានវាយតប់ គ្នាបន្ទាប់ចេញពីក្នុងក្លិបបង្កការភ្ញាក់ផ្អើល ហើយសកម្មភាពវាយតប់គ្នា យ៉ាងអនាធិបតេយ្យ នេះតែងតែកើតមាន ឡើងស្ទើរតែរៀងរាល់យប់ ប៉ុន្តែមិនដែលឃើញសមត្ថកិច្ច មានចំណាត់ការចំពោះក្លិបកម្សន្តនេះឡើយ បានត្រឹមតែជិះម៉ូតូកាត់ចុះឡើងតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋដែលធ្លាប់ប្រទះឃើញ ហេតុការណ៍ក្មេងទំនើងវាយតប់គ្នា នៅមុខក្លិបកម្សាន្តហាយនេះ បានមានមតិលើកឡើងថា ក្លិបនេះគឺបើកឱ្យយុវជន-យុវនារីក្មេងៗ ចូលរាំលេងកម្សាន្ត ហើយយុវជន-យុវនារីខ្លះអាយុមិនដល់១៨ឆ្នាំផងក៏អាចចូល ទៅកម្សាន្តបានផងដែរ ហើយមិនដែលឃើញអាជ្ញាធរ ឬសមត្ថកិច្ចណាចុះមកត្រួតពិនិត្យឡើយ ។ ប្រជាពលរដ្ឋលើកឡើងថា ក្លិបកម្សាន្តនេះទំនងអាច ជាឆ្នាំងបាយរបស់សមត្ថកិច្ច ទើបសមត្ថកិច្ចមិនខ្វល់ខ្វាយ បែបនេះ ។
សកម្មភាពបែបអានាធិបតេយ្យនេះ បានរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន រស់នៅក្បែរនោះស្ទើរតែរៀងរាល់យប់ ហើយមិនដឹងថ្ងៃណា អាជ្ញាធរមានចំណាត់ការចំពោះ ក្លិបកម្សាន្តនេះនោះទេ ។ ក្រោយពេលកើតហេតុបន្ទាប់ ពីវាយតប់គ្នារួចក្រុមយុវជនទំនើងទាំង២ក្រុម ក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុ បាត់អស់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!