Rang Rover និង CRV បុក​គ្នា​ ទាំង​កណ្តាល អធ្រាត្រ​នៅ​កែង ​ផ្លូវ​១៦៣​ និង​៣៦០

 
 

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរចា​រណ៍​មួយ​ បាន​កើតឡើង​រវាង​រថយន្ត Rang Rover និង​រថយន្ត CRV កាលពី​វេលា​ម៉ោង​១១ និង​៣៧​នាទី​យប់ ថ្ងៃ​ទី​១៣ សីហា ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​៣៦០ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​ទៀត ​ដែល​ខូចខាត​ជា​ទម្ងន់ ។

អ្នក​ដែល​បានឃើញ​ហេតុការណ៍​ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ ​ឃើញ​នារី​ម្នាក់​បើករថយន្ត Rang Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5227 តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន ស្រប​ពេល​ជាមួយ​គ្នា​នោះ​នៅ ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣​ ក៏​មាន​បុរស​ម្នាក់ ​បើករថយន្ត CRV ១​គ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-9323 ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច ​កើតហេតុ (​កែង​ផ្លូវ​លេខ​១៦៣ និង​ផ្លូវ​លេខ​៣៦០) ស្រាប់តែ​រថយន្ត​ទាំង​២​គ្រឿង ​បុក​គ្នា​យ៉ាង​ពេញទំហឹង បន្ទាប់​មក​រថយន្ត Rang Rover ក៏​រេ​ចង្កូត​ទៅ ​បុក​ម៉ូតូ​៣​គ្រឿង​ទៀត​ ដែល​ចត​នៅ​មុខ ហ្វ័​រ​ជី អ៊ិ​ន​ធើ​ណេ​ត ៨៨ (4G Internet 88) បណ្តាល​ឱ្យ​ខូចខាត​យ៉ាងដំណំ​ទាំង ​រថយន្ត​ទាំង​សងខាង និង​ម៉ូតូ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ទាំង​សង ខាង​ចូលខ្លួន​ទៅ​ដោះស្រាយ ​តាម​ច្បាប់ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម