បុរសម្នាក់ ចូលចិត្ត ស្រមើលស្រមៃ និងរចនា រូបភាពប្លែកៗ យ៉ាងស្រស់ស្អាត ចេញពីការសុបិន្ត

 
 

បរទេស៖ បុរសអាយុ១៧ឆ្នាំម្នាក់ មានគំនិតច្នៃប្រឌិត អស្ចារ្យបំផុត​​ ដែលគេអាចរចនា និងបង្កើតរូបភាព ប្លែកៗ និងស្រស់ស្អាត ជាច្រើន ដោយផ្តើមចេញពី ក្តីសុបិន្ត និងការស្រមើលស្រមៃ របស់គេ។

យោងតាមគេហទំព័រ សិល្បៈគំនូរមួយ គេឃើញបុរសអាយុ ១៧ឆ្នាំម្នាក់ ដែលមានឈ្មោះ ថា Martina Stipan បានបង្ហោះរូបភាព ចំនួន ១៨សន្លឹក ប្លែកៗ យ៉ាងស្រស់ស្អាត ដោយរូបគេ បានប្រាប់ថា គំនូរទាំងអស់នោះ គឺបង្កើត និងរចនាឡើង ចេញពីក្តីសុបិន្ត និងការចងចាំ នៃការស្រមើលស្រមៃ របស់គេតែប៉ុណ្ណោះ។ 

Stipan ជាបុរសម្នាក់ ដែលចូលចិត្ត បង្កើតក្តីសុបិន្ត និងតែងតែរស់នៅ ក្នុងពិភពស្រមើលស្រមៃ ប្រៀបដូចជាកូនក្មេង យ៉ាងដូច្នោះដែរ។ គេបានប្រាប់ថា រូបភាពទាំងនោះ គឺរចនា និងបង្កើតឡើង តាមរយៈកម្មវិធីកុំព្យូទ័រ Adobe Photoshop ហើយក្នុងនោះ ក៏មានរូបខ្លះ មានអាយុកាល ៣ឆ្នាំមកហើយ ដែលវាត្រូវការ ចំណាយពេល យ៉ាងហោចណាស់ ២ម៉ោង ក្នុងការបង្កើត រូបមួយនិមួយៗ៕

សូមទស្សនារូបភាព ដែលគេរចនាឡើង ខាងក្រោមនេះ៖

















ប្រភព Lollipopsg

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម