ស្គាល់គ្នាតាម ហ្វេសប៊ុក ល្បួងយក ទៅរំលោភបូក និងប្រើប្រាស់ថ្នាំញៀន
ព្រះសីហនុៈ ក្មេងស្រីម្នាក់ឈ្មោះ អ.ច.ច អាយុ១៣ សិស្សថ្នាក់ទី៧ រស់ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុក កំពង់ សីលា ខេត្តព្រះសីហនុ ត្រូវក្រុមយុវជនមួយ ក្រុមស្គាល់គ្នាតាម ហ្វេសប៊ុក ចំនួន៦នាក់ រស់នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ល្បួងយកទៅរំលោភ ២យប់២ថ្ងៃ និងបង្ខំអោយប្រើប្រាស់ គ្រឿងញៀន កាល ពីថ្ងៃទី៩ និង១០ ខែសីហា ឆ្នាំ២០១៥ ។
ក្រោយមកក៏បែកការណ៍ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ត្រូវ នគរបាល ចាប់ខ្លួនបាន ចំនួន៥នាក់ ក្នុងនោះមាន៖ ទី១.ឈ្មោះ នុត វុត្ថា អាយុ១៥ឆ្នាំ ទី២.ឈ្មោះ លាប ប៊ុនជេប អាយុ១៥ឆ្នាំ ទី៣.ឈ្មោះ ស៊ឹម ស៊ីម៉ា អាយុ១៦ឆ្នាំ ទី៤.ឈ្មោះ សួស សុវណ្ណារី អាយុ១៦ឆ្នាំ និងទី៥ឈ្មោះ ញ៉ឹម ដាវីត អាយុ ១៧ឆ្នាំ ។ ទាំង៥នាក់រស់នៅ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកជនទី៦.ឈ្មោះ ផានុត ដែលជាអ្នក ទាក់ទងល្បួង ដោយផ្ទាល់ជាមួយជនរងគ្រោះ តាមរយៈហ្វេសប៊ុក និងទូរស័ព្ទបានគេច ខ្លួនក្រោយ បែកការណ៍ ។
ប្រភពពីគ្រួសារជនរងគ្រោះបានអោយដឹងថា បន្ទាប់ពីសមត្ថកិច្ចបាន បញ្ជូនខ្លួនជន ទាំង៥នាក់ នេះទៅដល់ តុលាការ នៅល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ត្រូវបានតុលាការ ដោះលែងអស់២នាក់ ក្នុងចំណោម ជនទាំង៥នាក់ក្រោយ ពីមានការអន្តរាគមន៍ ឆ្វេចឆ្វាចពីអាណាព្យាបាល និងសាច់ញាតិ ។ ហើយតាម រយៈហ្វេសប៊ុក របស់ឪពុកមា ជនសង្ស័យម្នាក់ ក៏បានបង្ហោះ អោយដឹងថា គ្រួសារបងរបស់គាត់ ត្រូវជាឪពុកបង្កើត របស់ជនសង្ស័យម្នាក់ ដែលបានដោះលែង បានចំណាយថវិកាអស់ ១៨០០ដុល្លារផងដែរ ។ ជុំវិញបញ្ហានេះ ក្មេងស្រីជនរងគ្រោះ ដែលកំពុងមាន សភាពស្លេកស្លាំង និងស្មារតីមិនទាន់ ហ្នឹងហ្នរឡើងវិញ ស្រួលបួលផងនោះ សូមស្នើសុំសមត្ថកិច្ច មេតា្តជួយអន្តរាគមន៍ រកយុត្តិធម៌ដល់ ខ្លួននាងផង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!